អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅគុយបា

អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅគុយបា - ảnh 1
ប្រធានក្រុម ប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបា លោក Raul Castro Ruz អញ្ជើញ ទទួលជួបជាមួយលោកស្រី Tong Thi Phong

(VOVworld)-នាថ្ងៃទី១៩កុម្ភៈ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បាន
អញ្ជើញចាកចេញពីទីក្រុងឡា ហាវ៉ាន់ វិលត្រឡាប់មកមាតុប្រទេសវិញ បញ្ចប់ប្រកប
ដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយបា។​មុននោះ ក្នុងថ្ងៃដ
 ដែល នៅរដ្ឋធានីឡា ហាវ៉ាន់ លេខាទី១នៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានក្រុម
 ប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបា លោក Raul Castro Ruz បានអញ្ជើញ
 ទទួលជួបជាមួយលោកស្រី Tong Thi Phong ផងដែរ។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋ
គុយបា លោក Raul បានសម្តែងគោលបំណងចង់ឲ្យស្ថាប័នរដ្ឋសភានៃប្រទេសទាំង
 ពីរ បង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ដើម្បី
បង្កើនប្រសិទ្ធភាពនៃសកម្មភាពរបស់ភាគីនីមួយៗ។

        រីឯខ្លួនវិញ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានជូនដំណឹងនូវ
លទ្ធផលនៃជំនួបមុននោះជាមួយលេខាទី២នៃបក្សកុម្មុយនិស្តនិងប្រធានរដ្ឋសភា
គុយបាផងដែរ។ លោកស្រី Tong Thi Phong បានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញា
 ជម្រុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នតាក់តែងច្បាប់នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ