អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញចូលរួមកម្មវិធី"មនោសញ្ចេតនា Khe Sanh"

(VOVWORLD) -នាយប់ថ្ងៃទី១៧ ខែមិថុនា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យ "មនោសញ្ចេតនា Khe Sanh" ដែលបានប្រារព្ធនៅអគារវប្បធម៍នៃបណ្តាជនជាតិនៅទីរួមស្រុក Khe Sanh ស្រុក Huong Hoa ខេត្ត Quang Tri (ភាគកណ្តាលវៀតណាម)។
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី  Tong Thi Phong បានអញ្ជើញចូលរួមកម្មវិធី កម្មវិធី"មនោសញ្ចេតនា Khe Sanh"

ក្នុងកម្មវិធីនេះ តំណាងនិងប្រជាជននៅស្រុក Huong Hoa បានរំលឹកឡើងវិញនូវ ប្រវត្តិសាស្រ្តដ៏អង់អាចក្លាហានតាមរយៈខ្សែភាពយន្តឯកសារនៃជ័យជំនះ Khe Sanh រំដោះស្រុក Huong Hoa ក្នុងឆ្នាំ ១៩៦៨។ ជ័យជំនះ Khe Sanh- Huong Hoa ឆ្នាំ ១៩៦៨ បានតភ្ជាប់ជាមួយវៀតណាម ខាងជើងជាមួយវៀតណាមខាង ត្បូងហើយបានបង្កើតឡើងមហាកម្លាំងចម្រុះដែលរួមចំណែកក្នុងការវាយឲ្យបរាជ័យនៃការឈ្លានពានវៀតណាមរបស់កងទ័ពអាមេរិក។

ក្នុងក្របខណ្ឌនៃកម្មវិធីនេះគណៈប្រតិភូរដ្ឋសភាវៀតណាមបានប្រគល់រង្វាន់ជា ទឹកប្រាក់សរុបចំនួន ៤៥០ លានដុង សំរាប់ការសាងសង់សាលាមត្តេយ្យ Linh Thuong ស្រុក Gio Linh ហើយក៏ជួយឧបត្ថម្ភគាំទ្រក្រុមគ្រួសារមួយចំនួន ក្នុងការ សាងសង់ផ្ទះក៏ដូចជាផ្តល់អាហារូបករណ៍ជូនចំពោះកូនសិស្សក្រីក្រឧស្សាហ៍រៀន សូត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ