អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាបារាំង

អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាបារាំង - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបជាមួយប្រធានគណៈ
កម្មាធិការកិច្ចការ បរទេសរដ្ឋសភាបារាំង(រូបថតៈ Dinh Nam)


(VOVworld)-នៅក្នុងជំនួបសន្ទនា នាថ្ងៃទី១៦ធ្នូ ជាមួយប្រធានគណៈកម្មាធិការ
កិច្ចការបរទេស​រដ្ឋសភាបារំាងលោកស្រី  Elisabeth Guigou ដែលកំពុងបំពេញ
ទស្សនកិច្ច​ការងារនៅវៀតណាម អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen
Thi Kim Ngan បានវាយតម្លៃខ្ពស់នូវគោលនយោបាយរបស់បារាំង ក្នុងការបង្កើន
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម និងលទ្ធផលវិជ្ជមានទទួលបាន
ក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ លោកស្រីអនុ
ប្រធានរដ្ឋសភាវៀតណាមបានស្នើរឲ្យបារាំងគាំទ្រលើការចុះ ហត្ថលេខាជាផ្លូវការ
នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយ សហភាពអឺរ៉ុប រួម
ចំណែកជម្រុញទំនាក់ទំនងពាណិជ្ជកម្មវិនិយោគទ្វេភាគី។ លោកស្រី Nguyen
Thi Kim Ngan បានសង្កត់ធ្ងន់ទៅលើការដែលប្រទេសទាំង ពីរបានផ្លាស់ប្តូរគណៈ
ប្រតិភូជាប្រចាំ ហើយចាត់ទុកសកម្មភាពនេះបានរួមចំណែក លើកកំពស់នូវកិច្ច
សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋសភានៃប្រ ទេសទាំងពីរផងដែរ។
រីឯខ្លួនវិញ លោកស្រី Elisabeth Guigou ក៏បានសម្តែងការ ជឿជាក់ថា ទំនាក់ទំនង
រវាងបារាំងនិងវៀតណាមកាន់តែបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស
លើវិស័យវប្បធម៌និងសេដ្ឋកិច្ច៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ