អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ninh Thuan

(VOVWORLD) - ក្នុងឱកាស នេះដែរ លោកស្រីបានប្រគល់អំណោយចំនួន២០ចំណែកជូនចំពោះគ្រួសារគំរូ ជាជនជាតិ ចាម និង ជនជាតិ Raglai នៅឃុំ Phuoc Huu ផងដែរ៕

នារសៀលថ្ងៃទី១៦ ខែមិថុនា នៅទីក្រុង Phan Rang – Thap Cham ខេត្ត Ninh Thuan ក្រុមការងារនៃរដ្ឋសភាដឹកនាំដោយអនុប្រធានអចិន្រ្តៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តអំពីស្ថានភាព សេដ្ឋកិច្ចសង្គមក្នុងឆមាសទី១ឆ្នាំ២០១៩ ក៏ដូចជាភារកិច្ចស្នូលៗក្នុងឆមាសទី២ ផងដែរ។

        មុននោះ ក្នុងដំណើរទស្សនកិច្ចនៅឃុំ Phuoc Huu ស្រុក Ninh Phuoc ខេត្ត Ninh Thuan អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានសម្ដែងនូវ គោលបំណងថា ស្រុក Ninh Phuoc នឹងសម្រេចបាននូវគោលដៅ ដោយក្លាយ ទៅជាស្រុកជនបទថ្មីដើមដំបូងនៃខេត្ត Ninh Thuan យ៉ាងឆាប់ៗ។ ក្នុងឱកាស នេះដែរ លោកស្រីបានប្រគល់អំណោយចំនួន២០ចំណែកជូនចំពោះគ្រួសារគំរូ ជាជនជាតិ ចាម និង ជនជាតិ Raglai នៅឃុំ Phuoc Huu ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ