អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Dong Nai

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Dong Nai  - ảnh 1
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Dong Nai (VOV5)


(VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
លោកស្រី Tong Thi Phong បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ
ខេត្ត Dong Nai (ភាគខាងត្បូងវៀតណាម)។ បន្ទាប់ពីជំនួបធ្វើការជាមួយ
ថ្នាក់ដឹកនាំខេត្ត លោកស្រី Tong Thi Phong បានទៅទស្សនាមន្ទីរពេទ្យ
ពហុព្យាបាលខេត្ត Dong Nai និងអបអរសារទជួរវេជ្ជបណ្ឌិតនិងកម្មាភិបាល
ផ្នែកសុខាភិបាលក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ កុម្ភៈ)។ ថ្លែង
មតិនៅទីនេះ លោកស្រី Tong Thi Phong បានចាត់ទុកថា៖ ខេត្ត Dong Nai
គឺជាខេត្តសំខាន់មួយដែលត្រូវបានផ្តល់អាទិភាពវិនិយោគនិងបំពាក់គ្រឿង
ឧបករណ៍សុខាភិបាលទំនើបដើម្បីបំរើឲ្យការរីកចំរើនវិទ្យាសាស្ត្របច្ចេកវិទ្យា
ក្នុងការពិនិត្យព្យាបាល។ ដោយហេតុនេះ នាពេលខាងមុខផ្នែកសុខាភិបាល
ខេត្តគប្បីបន្តលើកកំពស់គុណភាពធនធានមនុស្សឆ្ពោះទៅការពិនិត្យព្យាបាល
ប្រកបដោយសមត្ថភាពខ្ពស់ជួយប្រជាពលរដ្ឋទាក់ទងជាមួយសេវ៉ាកម្មសុខា
ភិបាលកំរិតខ្ពស់របស់ពិភពលោកហើយធ្វើយ៉ាងណាដើម្បីប្រជាពលរដ្ឋមិនចាំ
បាច់ទៅពិនិត្យព្យាបាលនៅឯបរទេស។ ក៏ក្នុងឱកាសនេះដែរ លោកស្រី Tong
Thi Phong ក៏បានទៅប្រគល់អំណោយជូន អ្នកជំងឺនានានៅមន្ទីរពេទ្យពហុ
ព្យាបាល Dong Nai ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ