អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីសម្ពោធរោងចក្រថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ Phuoc Huu

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ មិថុនា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញចូលរួមពិធីសម្ពោធរោងចក្រថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ Phuoc Huu ដែលមានពលានុភាពជាង ៣០MWp នៅភូមិ Hau Sanh ឃុំ Phuoc Huu ស្រុក Ninh Phuoc ខេត្ត Ninh Thuan ភាគកណ្ដាលវៀតណាម។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីសម្ពោធរោងចក្រថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ Phuoc Huu  - ảnh 1 អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីសម្ពោធរោងចក្រថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ Phuoc Huu (nhandan.com.vn)

(VOVworld) – នាព្រឹកថ្ងៃទី ១៦ មិថុនា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញចូលរួមពិធីសម្ពោធរោងចក្រថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ Phuoc Huu ដែលមានពលានុភាពជាង ៣០MWp នៅភូមិ Hau Sanh ឃុំ Phuoc Huu ស្រុក Ninh Phuoc ខេត្ត Ninh Thuan ភាគកណ្ដាលវៀតណាម។ គំរោងការណ៍រោងចក្រថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ Phuoc Huu ត្រូវបានក្រុមហ៊ុនភាគហ៊ុន វិនិយោគអគ្គីសនី Phuoc Huu វិនិយោគដោយមានទុនសរុបឡើងដល់ ៧៤៧ ពាន់លានដុង ដែលត្រូវបានបើកការដ្ឋានសាងសង់នាខែកក្កដាឆ្នាំ ២០១៨។ បន្ទាប់ពីការដាក់ឲ្យដំណើរការ រោងចក្រអគ្គិសនី Phuoc Huu គ្រោងនឹងផលិតនិងផ្គត់ ផ្គង់បរិមាណផលថាមពលអគ្គីសនីសរុបជាង ១៧៦០០ MWh ក្នុងមួយឆ្នាំ រួមចំណែកដោះស្រាយបញ្ហាកង្វះថាមពលអគ្គិសនីជាតិនាបច្ចុប្បន្ន  ជំរុញសេដ្ឋកិច្ចតំបន់ អភិវឌ្ឍន៍តាមទិសទំនើបភាវូបនីយកម្ម។ ទន្ទឹមនឹងនោះ គំរោងការណ៍ក៏នឹងរួមដៃជាមួយ គំរោងការណ៍ផ្សេងៗទៀតក្នុងតំបន់ដើម្បីកសាងខេត្ត Ninh Thuan ក្លាយទៅជាមជ្ឈមណ្ឌលថមពលករកើតឡើងវិញជួរមុខក្នុងទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ