អនុរដ្ឋមន្រ្តីការពារជាតិវៀតណាមលោក Nguyen Chi Vinh ទទួលជួបនាយក USAID វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី៧ ខែមីនា នៅទីស្នាក់ការក្រសួងការពារជាតិវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិបានទទួលជួប នាយកស្ថាប័នអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក (USAID) ប្រចាំនៅវៀតណាម លោក Michael Greene។
អនុរដ្ឋមន្រ្តីការពារជាតិវៀតណាមលោក Nguyen Chi Vinh ទទួលជួបនាយក USAID វៀតណាម - ảnh 1ត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិទទួលជួបនាយកស្ថាប័នអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក (USAID) ប្រចាំនៅវៀតណាម លោក Michael Greene 

នៅទីនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីខ្លឹមសារ ស្នូលក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខរបស់គណៈប្រតិភូព្រឹទ្ធសមាជិកអាមេរិក ដឹកនាំដោយលោក Patrick Leahy។ តាមផែនការ ក្នុងដំណើរ ទស្សនកិច្ចនេះ ភាគីទាំងពីរនឹងប្រកាសជាផ្លូវការអំពីគម្រោងបោសសម្អាត បរិស្ថានដែលត្រូវបំពុលដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅព្រលានយន្ត ហោះ Bien Hoa ហើយអាមេរិកនឹងផ្ដល់ជំនួយចំនួន៥០លានដុល្លាអាមេរិក សម្រាប់ជនរងគ្រោះវៀតណាមដែលត្រូវរងផលប៉ះពាល់ដោយជាតិគីមី dioxin នេះ។

        នៅក្នុងជំនួបនេះដែរ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោក Michael Greene ក៏បានពិភាក្សាលើការរៀបចំសិក្ខាសាលាមួយនៅទីក្រុង វ៉ាស៊ីនតោន អំពីកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរក្នុងការងារជំនះពុះពារ លើផលវិបាកដែលសង្គ្រាមបង្កឡើង សំដៅកៀងគរប្រភពធនធាននានា ជា ពិសេសគឺពីភាគីអាមេរិកដើម្បីជំនះពុះពារលើផលវិបាកសង្គ្រាមនៅវៀតណាម ទាំងស្រុង ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ