អបអរសាទរខួបលើកទី៦៥ នៃជ័យជម្នះ Dien Bien Phu៖ ពង្រីកស្មារតីឯករាជ្យ ស្វ័យភាព ប្តេជ្ញាប្រយុទ្ធ ប្តេជ្ញាយកឈ្នះក្នុងយុទ្ធនាការ Dien Bien Phu

(VOVWORLD) - ថ្ងៃទី៧ ខែឧសភា ជាថ្ងៃរំលឹកខួបលើក ទី៦៥ នៃជ័យជម្នះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០១៩)។ ក្នុងឱកាសនេះ សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានមានអត្ថបទក្រោមចំណងជើងថា “ពង្រីកស្មារតីឯករាជ្យ ស្វ័យភាព ប្តេជ្ញាប្រយុទ្ធ  ប្តេជ្ញាយកឈ្នះ ក្នុងយុទ្ធនាការ Dien Bien Phu ដោយអនុវត្តប្រកប ដោយជោគជ័យនូវបុព្វហេតុនៃការស្ថាបនានិងការពារប្រទេសជាតិ”។
អបអរសាទរខួបលើកទី៦៥ នៃជ័យជម្នះ Dien Bien Phu៖ ពង្រីកស្មារតីឯករាជ្យ ស្វ័យភាព ប្តេជ្ញាប្រយុទ្ធ ប្តេជ្ញាយកឈ្នះក្នុងយុទ្ធនាការ Dien Bien Phu - ảnh 1

ក្រោយយៈពេល ៥៦ ថ្ងៃ នៃការតស៊ូប្រយុទ្ធ នារសៀលថ្ងៃទី ៧ ឧសភាឆ្នាំ ១៩៥៤ ទង់ជាតិនៃជ័យជម្នះរបស់កងទ័ពប្រជាជនវៀតណាមបានបក់រវិចៗ ដោយបញ្ជាក់ថា យុទ្ធនាការ Dien Bien Phu ទទួលបានជ័យជំនះទាំងស្រុង (រូបថតៈ ឯកសារ)

អត្ថបទនេះបានអះអាងថា: ជ័យជម្នះ Dien Bien Phu “ភ្លុកទឹក ភ្លុកដី ល្បីល្បាញទូទាំងទ្វីបទាំងប្រាំ ញ័ររំជួលពេញពិភពលោក” ជាលទ្ធផលនៃការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់បក្សនិងលោកប្រធានហូជីមិញ; ជាផ្លែផ្កានៃស្មារតីប្តេជ្ញាប្រយុទ្ធនិង ប្តេជ្ញាយកឈ្នះរបស់ប្រជាជនទាំងមូល កងទ័ពទាំងមូល លើផ្លូវតស៊ូ ដើម្បីសម្រេចបំណងប្រាថ្នា ចង់មានសន្តិភាព ឯករាជ្យនិងឯកភាពប្រទេសជាតិ។ រយៈពេល៦៥ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែឥទ្ធិពល អត្ថន័យ និងមេរៀនប្រវត្តិសាស្ត្រនៃជ័យជម្នះនេះនៅតែលាន់រន្ទឺ ហើយជានិច្ចកាលជាកម្លាំងចលករដើម្បីបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល រឹងមាំឆ្ពោះទៅរកនវានុវត្តន៍ភាព សមាហរណកម្មនិងអភិវឌ្ឍន៍ រួមទាំងកសាងនិងការពារមាតុប្រទេសវៀតណាមសង្គមនិយម។

ក្នុងឱកាសនៃព្រឹត្តិការណ៍នេះ កាសែត Nhan Dan (ប្រជាជន) បានចេញផ្សាយនូវ បទអត្ថាធិប្បាយ ស្តីពី: Dien Bien Phu - ការតស៊ូប្រយុទ្ធដើម្បីស្ថាបនាសន្តិភាព។ អត្ថបទនេះបានចាត់ទុកថា យុទ្ធនាការ Dien Bien Phu បានបញ្ចប់ប្រកបដោយជោគជ័យ និងក្លាយទៅជាការគូសសញ្ញាដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្ត្រជាតិ បើកចេញទំព័រថ្មី ដែលមិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពល ដល់ការអភិវឌ្ឍរបស់មនុស្សលោក។ អត្ថបទនេះក៏បានសង្កត់ធ្ងន់ថា: បុព្វហេតុកសាងនិងការពារមាតុប្រទេស កំពុងដាក់ចេញនូវភារកិច្ចថ្មី ដែលទាមទារឲ្យបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល បន្តខិតខំខ្នះខ្នែង ដើម្បីកសាងប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលតែងតែមានលទ្ធភាពប្រឈមមុខនឹងការគំរាមកំហែងពីខាងក្រៅ។ ឈរលើបរិបទនោះ “ស្មារតី Dien Bien Phu” នៅរក្សាដដែលនូវតម្លៃ នៅតែជាកត្តាសំខាន់ដើម្បីរួមចំណែកពង្រឹងនិងពង្រីកមោទនភាពជាតិក្នុងសម័យកាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ