អាមេរិក និង ស.ប.ប.ក ខិតខំប្រឹងប្រែងដើម្បីគោលដៅលុបបំបាត់នុយក្លេអ៊ែរ

(VOVWORLD) -អាមេរិក និង ស.ប.ប.ក ខិតខំប្រឹងប្រែងដើម្បីគោលដៅលុបបំបាត់នុយក្លេអ៊ែរ។ 

អាមេរិក និង ស.ប.ប.ក ខិតខំប្រឹងប្រែងដើម្បីគោលដៅលុបបំបាត់នុយក្លេអ៊ែរ។ សេចក្ដីប្រកាសពោលខាងលើត្រូវបានធ្វើឡើងនាថ្ងៃទី ១៧ សីហា ក្នុងបរិបទប្រទេសទាំងពីរកំពុងដំណើរការកិច្ចពិភាក្សាការងារអំពីការអនុវត្តន៍កិច្ចព្រមព្រៀង ដែលទទួលបានរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំ ស.ប.ប.ក លោក Kim Jong-un នៅក្នុងជំនួបកំពូលជាប្រវត្តិសាស្ត្រកាលពីខែឧសភាកន្លងទៅ។ តាមនោះ ស.ប.ប.ក សន្យាធ្វើសកម្មភាពលុបបំបាត់នុយក្លេអ៊ែរទាំងស្រុងនៅលឧបទ្វីបកូរ៉េ ដើម្បីជាថ្នូរនឹងការធានាសន្តិសុខពីភាគីអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការលុបបំបាត់នុយក្លេអ៊េរនៅតែមានភាពយឺតយ៉ាវ ដោយសារភាគីទាំងពីរមានការខ្វែងគំនិតថា តើភាគីណាមួយនឹងដំណើការបោះជំហានជាមុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ