អាមេរិក និងចិនឯកភាពគ្នា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) -នាថ្ងៃទី ៨ ខែវិច្ឆិកា តាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឲ្យដឹងថាសមាជិកការិយាល័យនយោបាយ ប្រធានខុទ្ធកាល័យនៃគណកម្មការកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Yang Jiechi ដែលកំពុងធ្វើទស្សនកិច្ចនៅវ៉ាស៊ីនតោន បានអញ្ជើញជួបជាមួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton។ 

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានឯកភាពគ្នាថា វង់ចរចាសន្តិសុខ និងការទូតទ្វេភាគីខាងមុខ នឹងជួយសម្រួលដល់ជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភាពលោក (G20) នៅ ប្រទេសអាហ្សង់ទីន។

យោងតាមលោក Bolton បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានទន្ទឹមរង់ចាំជំនួបនេះជាមួយប្រធានរដ្ឋចិន លោក Xi Jinping ហើយអាមេរិកត្រៀមខ្លួនរួចជាស្រេចរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញរាល់លទ្ធផលដ៏ល្អប្រសើរដែលទទួលបាននៅក្នុងជំនួបរវាងថ្នាក់ដឹកនាំទាំងពីររូបផងដែរ។

ចំណែកឯលោក Yang Jiechi បានចាត់ទុកថាជំនឿទុកចិត្តគ្នាទៅវិញទៅមកជាបញ្ហាដែលទាក់ទិននឹងការអភិវឌ្ឍទំនាក់ទំនង ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ លោកបានអះអាងថាចិនបានត្រៀមខ្លួនរួចជាស្រេច ខិតខំប្រឹងប្រែងរួមជាមួយអាមេរិកដើម្បីទទួលបានរាល់គោលដៅមែនប្រឈមមុខដាក់គ្នា ការ គោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ