អាមេរិកនិងចិនចាប់ផ្តើមធ្វើកិច្ចចរចារពាណិជ្ជកម្មថ្មីនាសប្តាហ៍ខាងមុខ

(VOVWORLD) -  នាថ្ងៃទី១៩ខែមិនា កាសែត Wall Street Journal របស់អាមេរិកបានផ្សាយថា ប្រទេសនេះនិងចិនកំពុងរៀបចំផែនការសំរាប់វង់ចរចារបន្តទៀតចាប់ពីសប្តាហ៍ខាងមុខ ក្នុងការខិតខំប្រឹងប្រែងបញ្ចប់ជម្លោះពាណិជ្ជកម្មទ្វេភាគី។
អាមេរិកនិងចិនចាប់ផ្តើមធ្វើកិច្ចចរចារពាណិជ្ជកម្មថ្មីនាសប្តាហ៍ខាងមុខ - ảnh 1  តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer

កាសែត Wall Street Journal ក៏បានដកស្រង់ប្រសាសន៍របស់បណ្តាមន្ត្រីអាមេរិកឲ្យដឹងថា តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Steven Mnuchin មានផែនការទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងនាថ្ងៃទី២៥ ខែមិនា ដើម្បីជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមចរចារចិន លោក Liu He។ រីឯខ្លួនវិញ លោក Liu He ក៏នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោននាដើមខែមេសាផងដែរ។ គួរបញ្ជាក់ថា ប្រទេសទាំងពីរកំពុងសង្ឃឹមនឹងសម្រេចបាននូវកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់  ជំលោះនេះនៅចុងខែមេសាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ