អាមេរិកនឹងចាប់បង្ខំឱ្យអ្នកធ្វើឃាតលើអ្នកកាសែត Jamal Khashoggi ត្រូ​វ​ទទួលខុសត្រូវ

(VOVWORLD) -អាមេរិកនឹងចាប់បង្ខំឱ្យអ្នកធ្វើឃាតលើអ្នកកាសែត Jamal Khashoggi ត្រូវទទួលខុសត្រូវ។
អាមេរិកនឹងចាប់បង្ខំឱ្យអ្នកធ្វើឃាតលើអ្នកកាសែត Jamal Khashoggi ត្រូ​វ​ទទួលខុសត្រូវ - ảnh 1 អនុប្រធានាធិបតីអាមេរិក លោក Mike Pence (Times of Israel)

អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានថ្លែងដូច្នេះនាថ្ងៃទី ១៧ ខែវិច្ឆិកា ក្នុងបរិបទដែលករណីឃាតកម្មលើអ្នកកាសែតរូបនេះនៅតែមិនទាន់បានបំភ្លឺនៅឡើយ។ ថ្លែងមតិនៅខាងក្រៅកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) ដែលកំពុងប្រព្រឹត្តិទៅរនៅប្រទេសប៉ាពួញូហ្គីណេនោះលោក Mike Pence បានសង្កត់ធ្ងន់ថាអាមេរិកបានប្ដេជ្ញាចិត្តចាប់បង្ខំឲ្យ អ្នកដែលជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មលើអ្នកកាសែត Jamal Khashoggi ត្រូវទទួលខុសត្រូវ។ អនុប្រធានាធិបតី លោក Mike Penceបានពិពណ៌នាថា ករណីឃាតកម្មនេះ គឺជាឧក្រិដ្ឋកម្មឃោរឃៅ ក៏ដូចជាការប្រមាថចំពោះអ្នកកាសែតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ