អាមេរិកនឹងប្រកាសយ៉ាងឆាប់ៗពេលវេលាប្រព្រឹត្តទៅនូវជំនួបកំពូលអាមេរិក-ស.ប.បកូរ៉េលើកទី២

(VOVWORLD) - នាថ្ងៃទី២៤ ខែកញ្ញា នៅក្នុងជំនួបចរចាជាមួយសមភាគីកូរ៉េខាងត្បូងលោក Moon Jae-in នៅខាងក្រៅសម័យប្រជុំជាប្រចាំរបស់មហាសន្និបាតអ.ស.បនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងជាថ្មីម្ដងទៀតថា នឹង ប្រកាសយ៉ាងឆាប់ៗពេលវេលាប្រព្រឹត្តទៅនូវជំនួបកំពូលលើកទី២រវាងលោកជា មួយមេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un។ 

លោក Trump ឲ្យដឹងថា កន្លែង ប្រព្រឹត្តទៅនូវជំនួបលើកទី២នេះ មានលទ្ធភាពជាច្រើននឹងជាកន្លែងផ្សេង មិន មែនជាសឹង្ហបុរីទេ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo កំពុងធ្វើ ការជាមួយអាជ្ញាធរព្យុងយ៉ាងដើម្បីត្រៀមរៀបចំឲ្យផែនការនេះ។

        ចំណែកឯប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានឲ្យដឹងថា នៅក្នុងជំនួបជាមួយលោកកាលពីសប្ដាហ៍មុន មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un បានសម្ដែងនូវគោលបំណងចង់រៀបចំជំនួបកំពូលលើកទី២ជាមួយ ប្រធានាធិបតីលោក Donald Trump យ៉ាងឆាប់ៗ ដើម្បីសម្រេចលើដំណើរការកុំ មានអាវុធនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ