អាមេរិកបានចាប់ផ្តើមអនុវត្តមួយផ្នែកនៃផែនការសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា

(VOVWORLD) - នៅថ្ងៃទី ១៩ ខែឧសភា សេតវិមានបានចាប់ផ្តើមដំណើរការដំបូងនៃផែនការសន្តិភាពនៅមជ្ឈឹមបូព៌ា ដែលបានទន្ទឹងរង់ចាំជាយូរណាស់មកហើយ ក្នុងនោះមានការ លើកទឹកចិត្តការវិនិយោគទៅក្នុងតំបន់ West Bank  តំបន់ហ្គាហ្សា និងទូទាំងតំបន់នេះដែរ។
អាមេរិកបានចាប់ផ្តើមអនុវត្តមួយផ្នែកនៃផែនការសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា - ảnh 1 ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក Jared Kushner

សេចក្តីប្រកាសរបស់សេតវិមានបានឲ្យដឹងថា អាមេរិកនឹងសហការជាមួយប្រទេស Bahrain ដើម្បីរៀបចំសិក្ខាសាលាសេដ្ឋកិច្ចមួយក្រោមប្រធានបទ "ពីសន្តិភាពទៅវិបុលភាព" នៅរដ្ឋធានី Manama នៃប្រទេស Bahrain ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែមិថុនាខាងមុខ។ សិក្ខាសាលានេះនឹងទាក់ទាញការចូលរួមរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលនានា  អង្គការសង្គមស៊ីវិលនិងសហគ្រាស សំដៅចែករំលែកគំនិតនិងពិភាក្សាអំពីយុទ្ធសាស្រ្ត ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមនិងវិនិយោគលើសេដ្ឋកិច្ចមានសក្តានុភាពដែលអាចធ្វើបានដោយមានកិច្ចព្រមព្រៀងសន្តិភាពមួយ។ ម៉្យាងវិញទៀត សិក្ខាសាលានេះនឹងផ្តោតសំខាន់លើការកសាងអនាគតដ៏សម្បូររុងរឿងសំរាប់ប្រជាជន ប៉ាឡេស្ទីនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ