អាមេរិកពិចារណាលើយុទ្ធសាស្ត្របាញ់ទម្លាក់កាំជ្រួចរបស់កូរ៉េខាងជើង

(VOVWORLD) - រដ្ឋអំណាចអាមេរិកកំពុងពិចារណាលើយុទ្ធសាស្ត្រសាកល្បងចំនួន២ ដើម្បី ទប់ស្កាត់ការវាយប្រហារដោយកាំជ្រួចរបស់កូរ៉េខាងជើងទៅលើដែនដីអាមេរិក។
អាមេរិកពិចារណាលើយុទ្ធសាស្ត្របាញ់ទម្លាក់កាំជ្រួចរបស់កូរ៉េខាងជើង - ảnh 1 កាំជ្រួចប្រភេទ Hwasong - ១២ របស់កូរ៉េខាងជើង (រូបថត៖ Yonhap/TTXVN)

វិធីសាស្ត្រទី១ទាក់ទិនដល់ការបង្កើនការវាយប្រហារតាមបណ្ដាញអ៊ីនធឺណែតនិងសកម្មភាពផ្សេងៗទៀតដែលអាចធ្វើអន្តរាគមទៅក្នុងការបាញ់បង្ហោះកាំ ជ្រួច។ វិធីសាស្ត្រទី២គឺបំផ្ទុះកាំជ្រួចនាពេលដែលវាកំពុងនៅដំណាក់កាលរុញពី ព្រោះពេលនោះវាមានល្បឿនហោះហើរយឺតយ៉ាវនិងងាយរកឃើញ។

     សេតវិមានបានស្នើឲ្យរដ្ឋសភាបើកការចំណាយថវិកាចំនួន៤ពាន់លានដុល្លាអាមេរិកដើម្បីអនុវត្តយុទ្ធសាស្ត្រសាកល្បងនេះ។ បម្រែបម្រួលនេះប្រព្រឹត្តទៅ ក្រោយពីកូរ៉េខាងជើងបានអនុវត្តការសាកល្បងនុយក្លេអ៊ែរលើកទី៦ហើយបាញ់ បង្ហោះកាំជ្រួចជាបន្តបន្ទាប់ រួមមានកាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) ២គ្រាប់ដែល គេចាត់ទុកថា អាចហោះហើរទៅកាន់ដែនដីអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ