អាមេរិកមិនប្រញាប់ប្រញាល់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនឡើយ

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ២៩ ខែមិថុនា បានអះអាងថា ទោះបីជាជំនួបជាមួយប្រធានរដ្ឋចិន លោក ស៊ីជីនពីង បាននាំមកនូវលទ្ធផលល្អជាងការរំពឹងទុកក៏ដោយ ក៏ប៉ុន្តែលោកមិនបាន«ប្រញាប់ប្រញាល់»សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ជាមួយចិននោះទេ។
អាមេរិកមិនប្រញាប់ប្រញាល់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនឡើយ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

ថ្លែងនៅលើបណ្តាញសង្គម Twitter នៅពេលនិយាយអំពីកិច្ចសន្ទនាដែលកំពុងប្រព្រឹត្តទៅរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង លោក Donald Trump បានមានប្រសាន៍ថា លោកនឹងមិនប្រញាប់ទេ ប៉ុន្តែប្រការទាំងនេះហាក់ដូចជាល្អណាស់។ ចំពោះរូបលោកជាផ្ទាល់ គុណភាពគឺមានសារៈសំខាន់ច្រើនជាងល្បឿន។ក្រៅពីនេះ លោកក៏នឹងមិនដំឡើងពន្ធលើប្រទេសចិននោះដែរ។

គួរបញ្ជាក់ថានៅក្នុងកិច្ចប្រជុំមួយនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេស     ជប៉ុន លោក Donald Trump និងប្រធានរដ្ខចិន លោកស៊ីជីនពីង បានឯកភាពគ្នាតភ្ជាប់ឡើងវិញនូវកិច្ចចរចារពាណិជ្ជកម្មទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ