អាមេរិកមានរដ្ឋមន្ត្រីការបរទេសថ្មី

(VOVWORLD) - នាថ្ងៃទី ១៣ មិនា លើគណនា Twitter របស់ខ្លួន ប្រធានាធិបតី អាមេរិក លោក Donald Trump បានប្រកាសបណ្តេញចេញពីតំណែងរដ្ឋមន្ត្រីការ បរទេសនៃប្រទេសនេះ លោក Rex Tillerson។ 
អាមេរិកមានរដ្ឋមន្ត្រីការបរទេសថ្មី  - ảnh 1 អាមេរិកមានរដ្ឋមន្ត្រីការបរទេសថ្មី 

(VOVworld) – នាថ្ងៃទី ១៣ មិនា លើគណនា Twitter របស់ខ្លួន ប្រធានាធិបតី អាមេរិក លោក Donald Trump បានប្រកាសបណ្តេញចេញពីតំណែងរដ្ឋមន្ត្រីការ បរទេសនៃប្រទេសនេះ លោក Rex Tillerson។ លោក Trump ក៏បានផ្ញើពាក្យ អំណរគុណចំពោះលោក Tillerson ដោយបណ្ដាការរួមវិភាគទានក្នុងឋានៈជា រដ្ឋមន្ត្រីការបរទេសក្នុងរយៈពេលកន្លងទៅ។ ក្រៅពីនោះ លោក Trump បាន សម្រេចតែងតាំងនាយកទីភ្នាក់ងារស៊ើបការណ៍កណ្តាល (CIA) លោក Mike Pompeo ជំនួសឲ្យ លោក Tillerson កាន់តំណែងធ្វើជារដ្ឋមន្ត្រីការបរទេសថ្មី របស់អាមេរិក។ សេចក្តីសម្រេចរបស់លោក Donald Trump បានធ្វើឲ្យគណៈមន្ត្រី ការទូតនិងសន្តិសុខជាតិទាំងឡាយរបស់អាមេរិកក៏ដូចជាសហគមន៍អន្តរជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា៖ លោកបាន ពិចារណាការបណ្តេញចេញពីដំណែងលោក Tillerson ពីយូរយាណាស់មកហើយព្រោះថារវាងភាគីទាំងពីរមានការខ្វែងគំនិតអំពីយុទ្ធនាការណ៍របស់អាមេរិកលើវិស័យគោលនយោបាយកិច្ចការបរទេសដូចជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ការដោះស្រាយបញ្ហាកូរ៉េខាងជើងនិងពាក្យសំដីការទូតរបស់អាមេរិក។ សេចក្តី សម្រេចពោលខាងលើរបស់អាមេរិកត្រូវបាននាំចេញក្នុងកាលទេសៈអាមេរិក កំពុងត្រៀមរៀបចំសំរាប់ការចរចាសំខាន់ជាមួយ ស.ប.ប.ក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ