អាមេរិកអំពាវនាវឲ្យប្រទេសនានាលុបចោលរបាំងពាណិជ្ជកម្ម

(VOVWORLD) -អាមេរិកអំពាវនាវឲ្យប្រទេសដែលដំឡើងពន្ធដារ និងរបាំងពាណិជ្ជកម្មចំពោះមុខទំនិញនាំចូលពីអាមេរិកទាំងឡាយ គប្បីលុបចោលសារពើពន្ធ និងរបាំងទាំងនេះ ប្រសិនបើមិនចង់ប្រឈមមុខនឹងវិធានការតបតវិញរបស់អាមេរិក ។
អាមេរិកអំពាវនាវឲ្យប្រទេសនានាលុបចោលរបាំងពាណិជ្ជកម្ម - ảnh 1ការដឹកជញ្ជូនទំនិញនៅតាមកំពង់ផែនៅអាមេរិក។ (EPA-EFE / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ២៤ មិថិនា នៅលើគណនីបណ្ដាញសង្គម Twitter របស់ខ្លួន ប្រធានាធិបតីអាមេរិកលោក Donald Trump បានសរសេរថា៖ អាមេរិកអំពាវនាវឲ្យប្រទេសដែលដំឡើងពន្ធដារ និងរបាំងពាណិជ្ជកម្មចំពោះមុខទំនិញនាំចូលពីអាមេរិកទាំងឡាយ គប្បីលុបចោលសារពើពន្ធ និងរបាំងទាំងនេះ ប្រសិនបើមិនចង់ប្រឈមមុខនឹងវិធានការតបតវិញរបស់អាមេរិក ។លោករូបនេះក៏បានសង្កត់ធ្ងន់ថា៖ សកម្មភាពពាណិជ្ជកម្មត្រូវផ្អែកលើគោលការណ៍។

សូមបញ្ជាក់ដែថា៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងដៃគូពាណិជ្ជកម្មធំ ៗ ដូចជាចិន សហភាពអឺរ៉ុប កាណាដា និងម៉ិកស៊ិក មានភាពតានតឹង បន្ទាប់ពីអាមេរិកដំឡើងពន្ធថ្មីជាបន្តបន្ទាប់លើទំនិញនាំចូលពីប្រទេសដទៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ