អ៊ីរ៉ង់៖ថ្នាក់អនុរបស់អតីតប្រធានាធិបតីលោក Ahmadinejad នឹងចូលរួមការបោះឆ្នោតប្រធានាធិបតី

អ៊ីរ៉ង់៖ថ្នាក់អនុរបស់អតីតប្រធានាធិបតីលោក Ahmadinejad នឹងចូលរួមការបោះឆ្នោតប្រធានាធិបតី - ảnh 1
អតីតអនុប្រធានាធិបតីអ៊ីរ៉ង់លោក Hamid Baghaie (រូបថត៖EPA)

(VOVworld) - នាថ្ងៃទី១៨ កុម្ភៈ លោក Hamid Baghaie ថ្នាក់អនុមួយរូបរបស់អតីត
ប្រធានាធិបតីអ៊ីរ៉ង់លោក Mahmoud Ahmadinejad បានប្រកាសជាផ្លូវការថា នឹងចូលរួម
រត់ប្រណាំងក្នុងការបោះឆ្នោតប្រធានាធិបតីដែលគ្រោងនឹងប្រព្រឹត្ត ទៅនាចុងឆ្នាំនេះ
។លោក Hamid Baghaie ធ្លាប់ជាអនុប្រធានាធិបតីអ៊ីរ៉ង់ទទួល បន្ទុកបញ្ហានីតិប្រតិបត្តិ
និងជាអ្នកដឹកនាំគណៈកម្មាធិការទេសចរក្រោមអំណាច របស់ប្រធានាធិបតីលោក
​Ahmadinejad។លោក Hamid Baghaie ប្រកាសថា លោកនឹងចូលរួមរត់ប្រណាំងក្នុង
ឋានៈជាបេក្ខជនឯករាជ្យ។ប្រធានាធិបតីកំពុង កាន់អំណាចលោក Hassan Rouhani
គ្រោងនឹងចូលរួមការបោះឆ្នោតអាណត្តិ ទី២ ប៉ុន្តែរហូតមកដល់ពេលនេះលោកមិន
ទាន់នាំចេញសេចក្ដីប្រកាសជាផ្លូវការ ណាមួយនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ