អ៊ីរ៉ង់និយាយថាគ្មាន "ទេ" ចំពោះសង្រ្គាម និងដាក់ទណ្ឌកម្មពីសម្ពាធពីអាមេរិក

(VOVWORLD) - នាថ្ងៃទី ២១ ខែឧសភា លោក Hesameddin Ashena ទីប្រឹក្សាវប្បធម៌របស់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានឲ្យដឹងថា យុទ្ធសាស្ត្ររបស់ទីក្រុងតេអេរ៉ង់ គឺសំដៅទប់ទល់នឹងរាល់វិធានការដាក់ទណ្ឌកម្មរបស់អាមេរិកលើគោលការណ៍ " និយាយគ្មាន «ទេ» ចំពោះសង្គ្រាម និងបទដាក់ទណ្ឌកម្ម "។
អ៊ីរ៉ង់និយាយថាគ្មាន  លោក Hesameddin Ashena ទីប្រឹក្សាវប្បធម៌របស់ប្រធានាធិបតីអ៊ីរ៉ង់

លោក Ashena បានលើកច្បាស់ថា ទី១គឺអ៊ីរ៉ង់មិនអនុញ្ញាតឱ្យសង្គ្រាមកើតឡើងនៅក្នុងតំបន់ ហើយទីពីរប្រទេសនេះនឹងមិនទទួលយកការសម្ពាធពីបទដាក់ទណ្ឌកម្មនានានោះទេ។ នាថ្ងៃដដែលនោះ លោក Rouhani បានបដិសេដលទ្ធភាពនៃការចរចារជាមួយអាមេរិកក្នុងស្ថានភាពដូចនាបច្ចុប្បន្ននេះ។ ថ្នាក់មេដឹកនាំ     អ៊ីរ៉ង់រូបនេះបានអះអាងទោះបីជាមានការគាំទ្រចំពោះវិធានការការទូតសំដៅដោះស្រាយបញ្ហាជំលោះនេះក៏ដោយ ក៏ប៉ុន្តែលោកបានប្រឆាំងជំទាស់នឹងកិច្ចចរចាណាមួយជាមួយអាមេរិកនាពេលបច្ចុប្បន្ននេះផងដែរ។ លោក Rouhani បន្តទៀតថា ស្ថានភាពនាបច្ចុប្បន្ននេះ "មិនសមស្របទាំងស្រុងសម្រាប់ការធ្វើកិច្ចចរចានោះឡើយ" ហើយប្រជាជនអ៊ីរ៉ង់គប្បីរួបរួមសាមគ្គីគ្នា ដើម្បីជំនះពុះពារលើបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ