អ៊ីរ៉ង់បើកចំហរលទ្ធភាពសន្ទនាជាមួយអាមេរិក

(VOVWORLD) -នាថ្ងៃទី ២២ ខែតុលា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឲ្យដឹងថាតេអេរ៉ង់ត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយវ៉ាស៊ីនតោនដោយគ្មានលក្ខខ័ណ្ឌចម្បង ប៉ុន្តែបណ្ដាការសន្ទនាបែបនេះ ពិបាកប្រព្រឹត្តិទៅ ខណៈដែលអាមេរិកនៅតែខ្វះការគោរពប្រទេសសាធារណរដ្ឋឥស្លាមនេះ។
អ៊ីរ៉ង់បើកចំហរលទ្ធភាពសន្ទនាជាមួយអាមេរិក - ảnh 1 រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif

រដ្ឋមន្ត្រីការបរទេសលោក Zarifបានសង្កត់ធ្ងន់ថាអ៊ីរ៉ង់គ្មានលក្ខខ័ណ្ឌចម្បង ហើយប្រការដែលតេអេរ៉ង់ត្រូវការនោះគឺការគោរពគ្នាទៅវិញទៅមក។ លោកបានឲ្យដឹងថារដ្ឋអំណាចលោកប្រធានាធិបតីអាមេរិក Donald Trump អាចជំរុញការសន្ទនា ដោយគោរពតាមការព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានអ៊ីរ៉ង់ចុះហត្ថលេខាជាមួយ P5 + 1 នាឆ្នាំ២០១៥ ក៏ដូចជាបញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគី ជាប្រការដែល វ៉ាស៊ីនតោនជានិច្ចកាលចាត់ទុកថាជាការប្រតិបត្តិស្របច្បាប់៕

 អ្នកការទូតជួរមុខអ៊ីរ៉ង់បានបញ្ជាក់ថា ការដែលវ៉ាស៊ីនតោន ដកខ្លួនចេញពីការព្រមព្រៀងនុយក្លេអ៊ែរភ្លាមៗ ដែលជាលទ្ធផលនៃការចរចាជាងពីរឆ្នាំ បានធ្វើឲ្យមានមន្ទិលសង្ស័យចំពោះយថាទស្សន៍អាមេរិកអនុវត្តន៍ការព្រមព្រៀងអន្តរជាតិផ្សេងៗទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ