អ៊ីរ៉ង់ប្រកាសមិនលុបចោលកម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួន

(VOVWORLD) - នាថ្ងៃទី ៤ ខែមិថុនា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានអះអាងថា អ៊ីរ៉ង់នឹងមិនលុបចោលកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់ខ្លួនទេហើយនឹងមិនឲ្យ "ជាប់អន្ទាក់» ដោយសំណើរធ្វើកិច្ចចរចារបស់ប្រធានាធិបតី    អាមេរិក លោក Donald Trump នោះឡើយ។
អ៊ីរ៉ង់ប្រកាសមិនលុបចោលកម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួន - ảnh 1 អ៊ីរ៉ង់ប្រកាសមិនលុបចោលកម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួន

មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បាននាំចេញសេចក្តីប្រកាសនេះ បន្ទាប់ពីថ្នាក់ដឹកនាំអាមេរិក បានស្នើឱ្យមានកិច្ចសន្ទនាជាមួយគ្នា ចំពេលដែលទំនាក់ទំនងរវាងភាគីទាំងពីរបានប្រឈមមុខនឹងភាពតានតឹងយ៉ាងខ្លាំងក្នុងរយៈ ១ ឆ្នាំកន្លងទៅ ក្រោយពីទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាង អ៊ីរ៉ង់និងក្រុម P៥ + ១ ដោយសំដៅទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេ   រ៉ង់ ដើម្បីប្តូរយកមកវិញនូវការលុបចោលបទដាក់ទណ្ឌកម្មនៃការហ៊ុំព័ទ្ធនោះផង  ដែរ។ យោងតាមលោក Khamenei បានឲ្យដឹងថា អាមេរិកនឹងមិនអាច«ដកហូតបាននូវសមត្ថភាពផ្នែកមីស៊ីលរបស់អ៊ីរ៉ង់បានទេ» ហើយការសន្យារបស់លោក Trump អំពីការ «មិនស្វែងរកវិធីផ្លាស់ប្តូររបបនៅប្រទេសអ៊ីរ៉ង់» នឹងមិនបោកបញ្ឆោតចំពោះមជ្ឈដ្ឋានមន្ត្រីដឹកនាំរបស់ប្រទេសឥស្លាមនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ