អ៊ីរ៉ង់ព្រមានលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) -មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei នាថ្ងៃទី១៨តុលាបានប្រកាស នឹងគោរពនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខារកាលពីឆ្នាំ ២០១៥ រវាង តេហ៉េរ៉ង់ជាមួយបណ្តាប្រទេស P5+1 ដោយមានឈ្មោះថា ផែន ការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)នោះ ដរាបណាភាគីទាំងអស់ នៅតែគោរពកិច្ចព្រមព្រៀងនេះ។ 
អ៊ីរ៉ង់ព្រមានលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei  (រូបថតៈ EPA/TTXVN)

ប៉ុន្តែមេដឹកនាំរូបនេះក៏បានព្រមានថា នឹងលុបចោល JCPOA ខណៈដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ មតិនេះត្រូវបានលើកឡើងក្រោយរយៈពេល៥ថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេ រិក លោក Donald Trump ប្រកាស មិនទទួលស្គាល់ការគោរពកិច្ចព្រមព្រៀង នុយ ក្លេអ៊ែរប្រវត្តិសាស្ត្រ JCPOA ដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយអតីត ប្រធាធិបតីអាមេរិកលោក Barack Obama ឡើយ។ ហើយ ក្នុងរយៈពេល ៦០ ថ្ងៃខាងមុខ រដ្ឋសភាអាមេរិកនឹងចេញសេចក្តីសម្រេចចិត្តថា តើអាចដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ដែរឬទេ។ ថ្នាក់ដឹកនាំអាមេរិកក៏បានឲ្យដឹងថា រដ្ឋាភិបាលនឹងពិភាក្សាជាមួយរដ្ឋសភារួមទាំងប្រទេសសម្ព័ន្ធមិត្ត ដើម្បីធ្វើចំណាត់កាលើ “កំហុសមួយចំនួននៃកិច្ចព្រមព្រៀងនេះ” ហើយក្នុងករណីរាល់ការខំប្រឹង ប្រែងបរាជ័យនោះ អាមេរិកអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ