អឺរ៉ុបមានពេលវេលាតិចតួចដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ១៧ ខែមិថុនា ទីភ្នាក់ងារសារព័ត៌មានផ្លូវការ Fars បានដកស្រង់    សម្តីរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ដោយអះអាងថា អឺរ៉ុបមានពេលវេលាតិចតួច ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិជាមួយទីក្រុងតេហេរ៉ង់បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពី កិច្ចព្រមព្រៀងដែលមានឈ្មោះថាផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយក្រុម P៥ + ១  (រួមមានប្រទេសជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង៥ និងអាល្លឺម៉ង់) នាឆ្នាំ ២០១៥។
អឺរ៉ុបមានពេលវេលាតិចតួចដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani 

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសបារាំងប្រចាំនៅអ៊ីរ៉ង់ លោក Rouhani បានមានប្រសាសន៍ថាការដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរនឹងមិនផ្តល់ប្រយោជន៍សំរាប់តំបន់និងពិភពលោកនោះទេ។ ទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនាថ្ងៃទី ១៧ ខែមិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក  Benjamin Netanyahu បានដាស់តឿនបណ្តាប្រទេសមហាអំណាចពិភពលោកបង្កើនការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ជាភ្លាមៗ ប្រសិនបើទីក្រុងតេហេរ៉ង់អនុវត្តផែនការដែលហួសពីបរិមាណទុកបំរុងសារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនដែលបានកំណត់នៅក្នុង JCPOA ។ នាថ្ងៃដដែលនេះ អ្នកនាំពាក្យអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Behrouz Kamalvandi បានប្រកាសថា អ៊ីរ៉ង់នឹងត្រូវដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែរដែលប្រទេសលោកខាងលិចមានព្រួយបារម្ភថាអាចនាំទៅដល់ការអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ