អាស៊ាននិងទួរគីឯកភាពគ្នាលើបញ្ជីវិស័យសហប្រតិបត្តិការអាទិភាពរហូតដល់ឆ្នាំ ២០៣០

(VOVWORLD) - យោងតាមប្រតិភូបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអាស៊ាន បានឲ្យដឹងថា  កិច្ចប្រជុំលើកទី ២ ស្តីពីគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ានលើវិស័យនានារវាងអាស៊ាននិងទួរគី (AT-JSCC) បានប្រព្រឹត្តទៅនៅលេខាធិការដ្ឋាន      អាស៊ានទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ១៨ ខែកក្កដាកន្លងទៅ។
អាស៊ាននិងទួរគីឯកភាពគ្នាលើបញ្ជីវិស័យសហប្រតិបត្តិការអាទិភាពរហូតដល់ឆ្នាំ ២០៣០ - ảnh 1 អាស៊ាននិងទួរគីឯកភាពគ្នាលើបញ្ជីវិស័យសហប្រតិបត្តិការអាទិភាពរហូតដល់ឆ្នាំ ២០៣០

នៅក្នុងកិច្ចប្រជុំនោះ អាស៊ាននិងទួរគីបានអនុម័តលើបញ្ជីវិស័យសហប្រតិបត្តិការអាទិភាពរវាងអាស៊ាន និងទួរគីសម្រាប់ដំណាក់កាល  ២០១៩-២០២៣ ដែល    ផ្តោតសំខាន់លើវិស័យអាទិភាព ស្តីពីពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង       ការតភ្ជាប់ និងអភិវឌ្ឍសហគ្រាសខ្នាតតូចបំផុត ខ្នាតតូចនិងមធ្យម ព្រមទាំងបញ្ហាបំរែបំរួលអាកាសធាតុ និងប្រយុទ្ធប្រឆាំងភារវកម្មជាដើម។ ប្រទេសទួរគីបានប្រកាសថានឹងផ្តល់ថវិកាចំនួន ១ លានដុល្លារអាមេរិកសម្រាប់ការអនុវត្តសកម្មភាពនិងគម្រោងសហប្រតិបត្តិការនៃភាគីទាំងពីរក្នុងរយៈពេលខាងមុខ។អាស៊ាននិងទួរគីក៏បានឯកភាពដាក់ដំណើរការឲ្យអនុវត្តឲ្យបានឆាប់ៗនូវគម្រោងនានាដែលភាគីទួរគីលើកសំណើរ ស្តិពីការចែករំលែកការបង្កើនសមត្ថភាពសម្រាប់ស្ត្រី ក៏ដូចជាការបណ្តុះបណ្តាលមន្ត្រី សហគ្រាស និងជម្រុញវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ