អាស៊ាននិងឥណ្ឌាលើកកំពស់ប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង FTA ស្តីពីទំនិញ

(VOVWORLD) - នាថ្ងៃទី ១០ ខែកញ្ញា ឥណ្ឌានិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឯកភាពគ្នាពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០៩ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃឯកសារនេះនិងជម្រុញ ទំនាក់ទំនងសេដ្ឋ កិច្ចទ្វេភាគី។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងរដ្ឋមន្រ្តីឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌា លោក Piyush Goyal នៅទីក្រុងបាងកក (ប្រទេសថៃ) ភាគីទាំងពីរក៏បានឲ្យដឹងទៀតថានឹងបង្កើតគណៈកម្មាធិការចម្រុះមួយដើម្បីអនុវត្តការពិនិត្យឡើងវិញនេះ។ សេចក្តីថ្លែងការណ៍នោះមានសំណេរមួយដែលសរសេរថា "រដ្ឋមន្រ្តីទាំងឡាយបានឯកភាពគ្នាចាប់ផ្តើមអនុវត្តដំណើរការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន - ឥណ្ឌា ដើម្បីធ្វើឱ្យឯកសារនេះកាន់តែមានភាពជិតស្និទសម្រាប់អ្នកប្រើប្រាស់ ព្រមទាំងធ្វើឲ្យសមាញ្ញនិងងាយស្រួលសម្រាប់សហគ្រាសផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ