អាស៊ានបង្កើនទំនាក់ទំនងសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយជាមួយន័រវេស

អាស៊ានបង្កើនទំនាក់ទំនងសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយជាមួយន័រវេស - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅន័រវេសលោកស្រី Le Thi Tuyet Mai

(VOVworld) - ឯកអគ្គរដ្ឋទូតប្រទេសអាស៊ាននានាចំណុះគណៈកម្មាធិការអាស៊ាន
ប្រចាំនៅទីក្រុង Oslo (ACO) ទើបនឹងបានបំពេញទស្សនកិច្ចនៅទីក្រុង Bodo របស់
ន័រវេសចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ វិច្ឆិកា សំដៅបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ
លើគ្រប់ជ្រុងជ្រោយរវាងអាស៊ានជាមួយន័រវេស។ក្នុងថានៈជាប្រធាន ACO ឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅន័រវេសលោកស្រី Le Thi Tuyet Mai បាន សង្កត់ធ្ងន់ថា
អាស៊ាននិងន័រវេសមានឱកាសសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសគឺ
ឧស្សាហកម្មចិញ្ចឹមជលផល បច្ចេកវិទ្យានាវាចរណ៍ បច្ចេកវិទ្យាព័ត៌ មាននិងផ្សព្វ
ផ្សាយ និងផលិតកម្មថាមពលនិរន្តរភាព។លោកស្រី Le Thi Tuyet Mai បានសង្កត់
ធ្ងន់ថា ឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅន័រវេសជានិច្ច កាលត្រៀមខ្លួនជាស្រេចធ្វើ
ស្ពានតភ្ជាប់រវាងទីក្រុង Bodo និងតំបន់ Nordland ជា មួយដៃគូនៅប្រទេសអាស៊ាន
នានា ក្នុងនោះមានការតភ្ជាប់អាជីវកម្មដើម្បីជំរុញ ពាណិជ្ជកម្មនិងវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ