អ.ស.ប. ទទួលបរាជ័យក្នុងការដោះស្រាយការខ្វែងគំនិតរវាងភាគីនានានៅលីប៊ី

(VOVWORLD) - បណ្ដាការចរចារដោះស្រាយការខ្វែងគំនិតរវាងភាគីប្រឆាំងនានានៅ លីប៊ីក្រោមការគាំពាររបស់ អ.ស.ប. ដែលបានអូសបន្លាយក្នុងអំឡុង ១ ខែកន្លងទៅ បានបិទបញ្ចប់នាថ្ងៃទី ២១ តុលានៅរដ្ឋានី  Tunis ប្រទេស Tunisia ដោយមិនទទួល បានការបោះជំហានលេចធ្លោណាមួយឡើយក្នុងគោលដៅស្ថិរភាពប្រទេសលីប៊ីនិង បើកចេញឱកាសសំរាប់ការបោះឆ្នោត។
អ.ស.ប. ទទួលបរាជ័យក្នុងការដោះស្រាយការខ្វែងគំនិតរវាងភាគីនានានៅលីប៊ី  - ảnh 1 អ.ស.ប. ទទួលបរាជ័យក្នុងការដោះស្រាយការខ្វែងគំនិតរវាងភាគីនានានៅលីប៊ី 

(VOVworld) – បណ្ដាការចរចារដោះស្រាយការខ្វែងគំនិតរវាងភាគីប្រឆាំងនានានៅ លីប៊ីក្រោមការគាំពាររបស់ អ.ស.ប. ដែលបានអូសបន្លាយក្នុងអំឡុង ១ ខែកន្លងទៅ បានបិទបញ្ចប់នាថ្ងៃទី ២១ តុលានៅរដ្ឋានី  Tunis ប្រទេស Tunisia ដោយមិនទទួល បានការបោះជំហានលេចធ្លោណាមួយឡើយក្នុងគោលដៅស្ថិរភាពប្រទេសលីប៊ីនិង បើកចេញឱកាសសំរាប់ការបោះឆ្នោត។ ថ្លែងមតិជាមួយអ្នកយកព័ត៌មានបន្ទាប់ពីបញ្ចប វង់ចរចារទី ២ នៅទីក្រុង Tunis បេសកជនពិសេសរបស់ អ.ស.ប. ទទួលបន្ទុកបញ្ហា នៅលីប៊ី លោក Ghassan Salame បានឲ្យដឹងថា៖ ការចរចារនឹងបន្តប៉ុន្តែមិនជូន ដំណឹងអំពីពេលវេលាជាក់ស្តែងទេ។ តាមមន្ត្រីរូបនេះថា៖ ភាគីទាក់ទិននានាបានឯក ភាពអំពីមាត្រាមួយចំនួន ប៉ុន្តែ នៅមានបញ្ហាទាមទារឲ្យការពិភាក្សាជាមួយមជ្ឈដ្ឋាន ថ្នាក់ដឹកនាំនយោបាយនៅលីប៊ីដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ