អ.ស.បបង្កើនទឹកប្រាក់បន្ថែម១០ពាន់លានដុល្លាអាមេរិកសំរាប់ថវិកាអប់រំ

(VOVWORLD) - នាថ្ងៃទី១១ ឧសភា អ.ស.បរួមជាមួយធនាគារពិភពលោក (WB) បានបំផុសផែនការបង្កើនទឹកប្រាក់បន្ថែម១០ពាន់លានដុល្លាអាមេរិកសំរាប់ថវិកាផ្នែកអប់រំ។

របៀបវារៈស្ដីពីការអភិវឌ្ឍដោយចីរភាពរបស់អ.ស.បកំពុងដាក់ចេញគោលដៅនោះគឺដល់ឆ្នាំ២០៣០ កុមារទាំងអស់គ្នាសុទ្ធតែទទួលបានការអប់រំថ្នាក់បឋមសិក្សានិងមធ្យមសិក្សា។ ប៉ុន្តែ អគ្គលេខាធិការអ.ស.បលោក Antonio Guterres ឲ្យដឹងថា នៅតែខ្វះខាតថវិកាដើម្បីជួយឧបត្ថម្ភផ្នែកអប់រំសំរាប់ប្រទេសក្រីក្រ។ គណៈកម្មការអប់រំនាបច្ចុប្បន្ន កំពុងចរចាជាមួយប្រទេសផ្ដល់ហិរញ្ញប្បទានចំនួន២០ ដើម្បីរួមវិភាគទានសំរាប់មូលនិធិហិរញ្ញវត្ថុអន្តរជាតិលៃទុកឲ្យវិស័យអប់រំ ក្នុងគោលដៅដំបូងគឺនាំកុមារអក្ខរភាពចំនួន២០លាននាក់វិលត្រឡប់សាលារៀនវិញ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ