អ៊ីស្លង់ឈរនៅលំដាប់លេខ១នៅក្នុងបញ្ជីសន្ទស្សន៍នៃសន្តិភាពពិភពលោកឆ្នាំ ២០១៩

(VOVWORLD) -  វិទ្យាស្ថានសេដ្ឋកិច្ចនិងសន្តិភាព (IEP) ដែលមានទីស្នាក់ការនៅប្រទេសអូស្រ្តាលី ទើបតែប្រកាសអំពី "សន្ទស្សន៍នៃសន្តិភាពសកលលោក" (GPI) ឆ្នាំ ២០១៩ ដោយបង្ហាញថាប្រទេសអ៊ីស្លង់ស្ថិតនៅលំដាប់លេខ ១ ក្នុងចំណោម     បណ្តាប្រទេសដែលមានសុខសន្តិភាពបំផុតនៅលើពិភពលោក។
អ៊ីស្លង់ឈរនៅលំដាប់លេខ១នៅក្នុងបញ្ជីសន្ទស្សន៍នៃសន្តិភាពពិភពលោកឆ្នាំ ២០១៩ - ảnh 1 អ៊ីស្លង់ឈរនៅលំដាប់លេខ១នៅក្នុងបញ្ជីសន្ទស្សន៍នៃសន្តិភាពពិភពលោកឆ្នាំ ២០១៩

លំដាប់ថ្នាក់ទី៣នៅចុងក្រោយនៃបញ្ជីនេះ រួមមានប្រទេសស៊ូដង់ខាងត្បូង (១៦១) ស៊ីរី (១៦២) និងអាហ្វហ្គានីស្ថាន (១៦៣) ។ "សន្ទស្សន៍នៃសន្តិភាពសកល" (GPI) ឆ្នាំ ២០១៩ បានដាក់ចំណាត់ថ្នាក់ប្រទេសនិងតំបន់ដែនដីចំនួន ១៦៣ ដោយមានពិន្ទុចាប់ពី ១ ដល់ ៥ យោងតាមកំរិតសុខសន្តិភាពនៃទិសថយចុះ ដោយប្រើប្រាស់សន្ទស្សន៍ប៉ាន់ស្មាននិងកំណត់បរិមាណចំនួន ២៣ មកពីប្រភពព័ត៌មានដែលអាចទុកចិត្តបាន ដូចជារបាយការណ៍ និងការវាយតម្លៃរបស់អង្គការសហប្រជាជាតិនិងស្ថាប័នអន្តរជាតិជាច្រើនទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ