អះអាងនូវការប្តេជ្ញាចិត្តទទួលបានកំណើន៦,៧%ឆ្នាំ២០១៧

(VOVWORLD) -នាថ្ងៃទី២២ ឧសភានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័ន ស្ដីអំពីសេណារីយ៉ូកំណើនក្នុងឆ្នាំ២០១៧។ នៅទីនេះ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើល្បឿនកំណើនសេដ្ឋកិច្ចឆ្នាំ២០១៧នេះដើរតួនាទីដ៏សែនសំខាន់
អះអាងនូវការប្តេជ្ញាចិត្តទទួលបានកំណើន៦,៧%ឆ្នាំ២០១៧ - ảnh 1

អះអាងនូវការប្តេជ្ញាចិត្តទទួលបានកំណើន៦,៧%ឆ្នាំ២០១៧

នាថ្ងៃទី២២ ឧសភានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័ន ស្ដីអំពីសេណារីយ៉ូកំណើនក្នុងឆ្នាំ២០១៧។ នៅទីនេះ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើល្បឿនកំណើនសេដ្ឋកិច្ចឆ្នាំ២០១៧នេះដើរតួនាទីដ៏សែនសំខាន់។ ដូច្នេះ វៀតណាមត្រូវខំប្រឹងប្រែងទទួលអោយបានល្បឿនកំណើន GDP ៦,៧% តាមផែនការដែលបានដាក់ចេញសំរាប់ឆ្នាំ ២០១៧ ដើម្បីរួមចំណែកសម្រេចគោលដៅកំណើន៥ឆ្នាំដែលបានបក្ស និងរដ្ឋសភាដាក់ចេញ។ នាយករដ្ឋមន្ត្រីបានស្នើអោយបណ្ដាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ប្រធានស្ថាប័ន ត្រូវប្រមូលផ្តុំលើការបញ្ជាណែនាំ បែងចែកការងារ និងោនាំចេញដំណោះស្រាយអោយសមស្របដើម្បីសម្រេចអោយបានគោលដៅដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ