ឥណ្ឌាចង់កសាងស្ពាននិមិត្តរូបដូចជាស្ពានមាសនៅវៀតណាម

(VOVWORLD) - ប្រភពព័ត៌មាននានានៅឥណ្ឌាបានឲ្យដឹងថា រដ្ឋាភិបាលប្រទេសនេះកំពុង មានបំណងចង់កសាងស្ពានដែលអាចក្លាយទៅជារមណីយដ្ឋានទេសចរណ៍ ជាងការបម្រើតែតម្រូវការធ្វើដំណើរប៉ុណ្ណោះ។
ឥណ្ឌាចង់កសាងស្ពាននិមិត្តរូបដូចជាស្ពានមាសនៅវៀតណាម - ảnh 1ស្ពានមាសនៅទីក្រុង Da Nang (រូបថត៖ Hoang Xuan) 

ប្រភពព័ត៌មាន ខាងលើឲ្យដឹងថា ស្ពានមាសនៅ Da Nang ប្រទេសវៀតណាម ដែលទើបដាក់ឲ្យដំណើរការទទួលភ្ញៀវទេសចរនាពេលថ្មីៗនេះ ត្រូវបានចាត់ទុកថា ជាគំរូនៃ ស្ថាបត្យកម្មបែបទំនើប។ ស្ពានមានប្រវែង ១៥០ម៉ែត្រដែលបម្រើភ្ញៀវដើរថ្មើជើង នេះ កំពុងក្លាយទៅជារមណីយដ្ឋានគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរលើទូទាំង ពិភពលោក។ បាតដៃទាំងគូទ្រស្ពានជាមួយស្នាមប្រេះដុះស្លែមើលទៅប្រៀបដូចជាសំណល់ថ្មពីបរុមបុរាណដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ