ឥណ្ឌានិងអារ៉ាប់ប៊ីសាអូឌីតបង្កើនកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាអន្តរជាតិ

(VOVWORLD) - យោងតាមប្រភពព័ត៌មានពីកាសែត The Hindu នាថ្ងៃទី ១៨ ខែកុម្ភៈ បានឲ្យដឹងថា ឥណ្ឌានិងអារ៉ាប់ប៊ីសាអូឌីតនឹងបង្កើតយន្តការមួយ ដើម្បីសម្របសម្រួលរាល់ការសម្រេចចិត្តដែលទាក់ទងនឹងបញ្ហាយុទ្ធសាស្រ្តសំខាន់ៗ។
 ឥណ្ឌានិងអារ៉ាប់ប៊ីសាអូឌីតបង្កើនកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាអន្តរជាតិ - ảnh 1 ព្រះរាជទាយាទ អារ៉ាប៊ីសាអូឌីត Mohammed Bin Salman

សេចក្តីប្រកាសនេះបាននាំចេញក្នុងរយៈពេល ១ ថ្ងៃមុនពេល ព្រះរាជទាយាទ អារ៉ាប៊ីសាអូឌីត Mohammed Bin Salman បានអញ្ជើញយាងមកដល់ប្រទេសឥណ្ឌាដែលជាកន្លែងបង្អងដំណើរនៃព្រះរាជទស្សនកិច្ចនៅអាស៊ីរបស់ព្រះអង់ម្ចាស់ ក្នុងនោះ ប៉ាគីស្ថានក៏គឺជាគោលដៅដំបូងផងដែរ។ នៅក្នុងដំណើរព្រះរាជទស្សនកិច្ចនៅប្រ ទេសឥណ្ឌារបស់ព្រះអង្គម្ចាស់ Mohammed Bin Salman នោះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈចំនួនប្រាំស្តីពីវិស័យវិនិយោគ ថាមពល និងលំនៅដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ