ឥណ្ឌូនេស៊ីចាប់ផ្តើមយុទ្ធនាការរកសម្លេងឆ្នោតជ្រើសតាំងប្រធានាធិបតី

(VOVWORLD) - យុទ្ធនាការរកសម្លេងឆ្នោតជ្រើសតាំងប្រធាធិបតីឥណ្ឌូនេស៊ីបានចាប់ផ្តើមជាផ្លូវការពីថ្ងៃទី២៣ខែកញ្ញា។ មជ្ឈដ្ឋានអ្នកវិភាគបានព្យាករណ៍ថានេះនឹងចាត់ទុកជាការរត់ប្រណាំងរកសម្លេងឆ្នោតរវាងប្រធានាធិបតី លោក Joko Widodo និងគូរប្រជែងជាអតីតឧត្តសេនីយ៍ខាងយោធាលោក Prabowo Subianto។
 ឥណ្ឌូនេស៊ីចាប់ផ្តើមយុទ្ធនាការរកសម្លេងឆ្នោតជ្រើសតាំងប្រធានាធិបតី - ảnh 1 ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo

  ថ្លែងមតិទៅកាន់អ្នកបោះឆ្នោតនៅទីក្រុង Jakarta បេក្ខជនទាំងពីររូបបាន ប្តេជ្ញានឹងចូលរួមការរកសម្លេងឆ្នោតជ្រើសតាំងធ្វើជាប្រធានធិបតីដោយសន្តិវិធី និងតម្លាភាពផងដែរ។ យោងតាមមជ្ឈដ្ឋានអ្នកវិភាគយុទ្ធនាការ រកសម្លេងឆ្នោត នេះភាគច្រើនផ្តោតទៅលើបញ្ហាលេចធ្លោមួយចំនួន ក្នុងនោះមានវិស័យសេដ្ឋកិច្ច ស្ថានភាពវិសមភាព។ គួរបញ្ជាក់ដែរថា គ្រោងនឹងមានអ្នកបោះឆ្នោតចំនួន ១៨៦ លាននាក់នឹងចូលរួមការបោះឆ្នោតសកលនេះនាថ្ងៃ ទី១៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ដើម្បីចាប់ផ្តើមជ្រើសរើសប្រធានាធិបតី រដ្ឋសភា និង ក្រុមប្រឹក្សា មូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ