ឥណ្ឌាអំពាវនាវវិនិយោគិនអាស៊ានចូលរួមអនុវត្តគម្រោងការន៍អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកស្រី Sushama Swaraj បានឲ្យដឹងថាប្រទេសនេះបានអញ្ជើញបណ្តាប្រទេសជាសមាជិកអាស៊ាមកវិនិយោគលើគម្រោងការណ៍អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅឥណ្ឌា។
ឥណ្ឌាអំពាវនាវវិនិយោគិនអាស៊ានចូលរួមអនុវត្តគម្រោងការន៍អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ - ảnh 1 រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកស្រី Sushama Swaraj 

នាថ្ងៃទី១៩ ខែកក្កដា ថ្លែងមតិក្នុងវេទិកា “កិច្ចសន្ទនាទីក្រុង Delhi “ ប្រចាំឆ្នាំ លើកទី ១០  លោកស្រី  Sushama Swaraj បានសង្កត់ធ្ងន់ថាការធ្វើកំណែទម្រង់  ថ្មីនៅឥណ្ឌាបានបើកចេញឱកាសថ្មីសំរាប់វិស័យពាណិជ្ជកម្មនិងវិនិយោគនៅទីនេះ។ ហេតុដូច្នេះហើយលោកស្រីបានអំពាវនាវសហគ្រាសមកពីបណ្តា ប្រទេសជា សមាជិកអាស៊ានគប្បីឆក់យកឱកាសនេះមកវិនិយោគនៅឥណ្ឌាលើ វិស័យ ជាច្រើនដូចជា ការភិវឌ្ឍនទីក្រុងឆ្លាត សាងសង់ផ្លូវគោក ផ្លូវល្បឿនលឿន កំពង់ផែ ផ្លូវដែក ប្រព័ន្ធបញ្តាញអគិ្គសនី និង ហេដ្ឋារចនាសម្ព័ន្ធនគរ។

ក្នុងឱកាសនេះដែរ លោកស្រី Sushama Swaraj ក៏អះអាងសារជាថ្មីម្តងទៀតថា ឥណ្ឌា និង ជប៉ុន ចិន កូរ៉េខាងត្បូង អូស្ត្រាលី និង នូវែលសេឡង់ បានចូលរួមកិច្ច ចរចារស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) ជាមួយប្រទេសអាស៊ានទាំង១០។លោកស្រីបានសម្តែងនូវការជឿ ជាក់ ថាកិច្ចព្រមព្រៀង RCEP នេះនឹងនាំមកនូវឱកាសតភ្ជាប់បន្ថែមទៀតរវាង ឥណ្ឌាជាមួយបណ្តាប្រទេសជិតខាងនៅខាងកើតប្រទេសឥណ្ឌាលើវិស័យសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ