ឧទ្ទេសនាមអំពីអធិបតេយ្យភាពកោះសមុទ្រវៀតណាមតាមរយៈការតាំងពិព័រណ៍ រូបថតនៅសាធារណរដ្ឋឆែក

(VOVWORLD) -ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤កក្កដា នៅទីក្រុង Praha សាធារណរដ្ឋឆែក បានប្រ ព្រឹត្តទៅការតាំងពិព័រណ៍រូបថតនិងឯកសារ “វៀតណាម ៖ ទឹកដី មនុស្ស-ក្រឡែកមើល ពីកោះសមុទ្រ”។ 
ឧទ្ទេសនាមអំពីអធិបតេយ្យភាពកោះសមុទ្រវៀតណាមតាមរយៈការតាំងពិព័រណ៍ រូបថតនៅសាធារណរដ្ឋឆែក - ảnh 1រូបថតៈ TTXVN 

ការតាំងពិព័រណ៍នេះមានរូបថតទំហំធំជិត១០០ផ្ទាំង ដោយឧទ្ទេស នាមអំពីសម្រស់របស់កោះសមុទ្រវៀតណាម។តាមរយៈការតាំងពិព័រណ៍នេះ ប្រជាជនឆែកអាចយល់បន្ថែម អំពីជីវភាពវប្បធម៌ដ៏វិសេសវិសាលក៏ដូចជារាល់សមិទ្ធិ ទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកោះសមុទ្រនៅវៀតណាម។ វាយតម្លៃខ្ពស់ ចំពោះ គំនិតរៀបចំការតាំងពិព័រណ៍នេះ លោកស្រី Annea Matouskova អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌សាធារណរដ្ឋឆែកបានចាត់ទុកថា៖

        “រូបថតដែលបានតាំងបង្ហាញនៅទីនេះគឺស្អាតណាស់ ហើយប្រការអស្ចារ្យមួយ គឺ រូបថតទាំងអស់នេះនឹងបានរក្សាទុកនៅសាធារណរដ្ឋឆែកផងដែរ។  មិនត្រឹមតែ ជន ដែលរស់នៅទីក្រុងប៉ុណ្ណោះទេ ថែមទាំងជនដែលរស់នៅជនបទក៏អាចទស្សនានូវ រូបថតទាំងអស់នេះបានដែរ។ យើងខ្ញុំគាំទ្រកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍វប្បធម៌ ការផ្លាស់ប្តូរព័ត៌មានរវាងសាធារណរដ្ឋឆែកជាមួយវៀតណាម។ យើងខ្ញុំសង្ឃឹមថា នឹងមានការតាំងពិព័រណ៍ដូច្នេះបានច្រើនថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ