ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung: ផ្តោតលើការអភិវឌ្ឍលំនៅដ្ឋានសង្គមដើម្បីបំពេញតាមតម្រូវការរបស់ប្រជាជនដែលមានចំណូលទាប

(VOVWORLD) - នាថ្ងៃទី ៥ ខែមិថុនា ជាថ្ងៃទី ២ នៃសកម្មភាពសួរដេញដោលនិងឆ្លើយសំណួរដេញដោលរបស់សមា ជិក សភា នៅឯសម័យប្រជុំលើកទី ៧,  រដ្ឋមន្រ្តីក្រសួងសំណង់ លោក Pham Hong Ha និងឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung រួមទាំងរដ្ឋមន្ត្រីច្រើនរូប បន្តឆ្លើយសំណួរដេញដោល  ទាក់ទងនឹងបញ្ហាការគ្រប់គ្រងទីផ្សារអចលនទ្រព្យ ដោះស្រាយភាពមិនគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងខុនដូ ផ្ទះល្វែងទេសចរណ៍ និងការិយាល័យដែលរួមបញ្ចូលទាំងលំនៅដ្ឋានផងដែរ។ 
ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung: ផ្តោតលើការអភិវឌ្ឍលំនៅដ្ឋានសង្គមដើម្បីបំពេញតាមតម្រូវការរបស់ប្រជាជនដែលមានចំណូលទាប - ảnh 1

ឆ្លើយសំនួរដែលសមាជិកសភាបានលើកឡើងនៅក្នុងសម័យសួរដេញដោល ស្តីពីវិធានការ សម្រាប់បង្កើនការរៀបចំផែនការនិងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងការកសាងទីក្រុងនោះ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានលើកឡើងថា៖ “ការរៀបចំផែនការនេះត្រូវបានភ្ជាប់ទៅនឹងការបង្កើនគុណភាពនៃការរៀបចំផែនការ។ រួមជាមួយគ្នានោះ ត្រូវលុបបំបាត់នូវផែនការមិនសមស្រប ដើម្បីធ្វើការកែសម្រួលទាន់ពេលវេលា។ ដើម្បីធ្វើបានដូច្នេះ យើងត្រូវមានយន្តការ ក្នុងការជ្រើសរើសអ្នកពិគ្រោះយោបល់ផ្នែកផែនការ ដោយមានសមិត្ថភាពនិងបទពិសោធន៍។ ក្រៅពីនោះ ត្រូវពិនិត្យនិងធ្វើបច្ចុប្បន្នភាពជាទៀងទាត់នូវព័ត៌មាននៃការរៀបចំផែនការ និងស្តាបមតិរបស់ប្រជាជនលើផែនការនោះ ក៏ដូចជាបំពេញបន្ថែមផែនការផងដែរ”។

នាព្រឹកថ្ងៃដដែល រដ្ឋមន្រ្តីគមនាគមន៍និងដឹកជញ្ជូនវៀតណាម លោក Nguyen Van The បានអញ្ជើញឆ្លើយសំណួររបស់សមាជិកសភា។  លោករដ្ឋមន្ត្រីបានពន្យល់និងឆ្លើយសំណួររបស់ប្រតិភូអំពីបញ្ហាដោះស្រាយការជំពាក់ជំពិនអំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសគម្រោងចរាចរសំខាន់ៗដែលមានទុនលើសពីការគ្រោងទុកជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ