ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង

(VOVWORLD)-ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង  លោក  Kang Kieng Hoa ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម  លោក Pham Binh Minh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ធ្នូឆ្នាំ២០១៧។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង  - ảnh 1ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង 

ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Kang Kieng Hoa ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ធ្នូឆ្នាំ២០១៧។

តាមគំរោង ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh នឹងមានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kang Kieng Hoa និងថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូង និងសកម្មភាពមួយចំនួនទៀត។

ដំណើរទស្សនកិច្ចនេះ បន្តពង្រឹងនិងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការទូត សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោក វប្បធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ