ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ទទួលជួបជាមួយប្រធានតំបន់ស្វយ័ត Guangxi Zhuang

(VOVWORLD) -នាថ្ងៃទី២០ខែមេសានៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយប្រធានតំបន់ស្វយ័ត Guangxi Zhuang (ចិន) លោក Chen Wu ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ទទួលជួបជាមួយប្រធានតំបន់ស្វយ័ត Guangxi Zhuang - ảnh 1

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ទទួលជួបជាមួយប្រធានតំបន់ស្វយ័ត Guangxi Zhuang(ចិន) លោក Chen Wu

ក្នុងជំនួបនេះ លោក Pham Binh Minh បានអះអាងថា បក្ស រដ្ឋាភិបាល វៀតណាម ផ្តោតការយកចិត្តទុកដាក់ពិសេសនូវទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ក៏ដូចជាទំនាក់ទំនងមិត្ត ភាព រវាងតំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងស្នើឲ្យភាគីទាំងពីរ លើកកម្ពស់ប្រសិទ្ធិភាពសហប្រតិបត្តិការដោយមានផលប្រយោជន៍ដូចគ្នា។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យខេត្ត Guangxi បន្តបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាម ដឹកជញ្ជូនតាមផ្លូវដេកឆ្លងកាត់ខេត្ត Guangxi និងតំបន់នានារបស់ចិនសម្រាប់ទៅប្រទេសអាស៊ី-អឺរ៉ុបមួយចំនួន ជាពិសេស លើកទឹកចិត្តឲ្យសហគ្រាសធំៗរបស់ខេត្ត Guangxi បង្កើនការវិនិយោគទៅទីផ្សារវៀតណាមផងដែរ។

រីឯលោក Chen Wu វិញ បានអះអាងថា ខេត្ត Guangxi ជានិច្ចកាលយកចិត្តទុកដាក់លើការពង្រឹងប្រពៃណីមិត្តភាពនិងបង្កើនទំនាក់ទំនងសហប្រតិ បត្តិការដោយមានផលប្រយោជន៍ដូចគ្នាជាមួយក្រសួង ស្ថាប័ននានារបស់ វៀតណាម។ ខេត្ត Guangxi នឹងអនុវត្តជាក់ស្តែង រាល់កិច្ចព្រមព្រៀងជាខេត្តជាប់ព្រំដែនជាមួយវៀតណាម ស្តីពីបង្កើនការជួបប្រាស្រ័យមិត្តភាព ជម្រុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ ជមុ្រញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព រួមចំណែកពង្រឹងទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យចិន-វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ