ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតម៉ូសំប៊ិក

(VOVWORLD) - នារសៀលថ្ងៃទី១៨ខែកក្កដា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋម៉ូសំប៊ិក លោក Leonardo Rosario Manuel Pene ក្នុងឱកាសលោក មកទទួលបេសកកម្មការទូតនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតម៉ូសំប៊ិក - ảnh 1

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនូវវិធានការជាក់ស្តែងជាច្រើន សំដៅនាំកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា កសិកម្ម ប្រៃសណីយ៍ អប់រំនិងសុខាភិ បាល ឲ្យកាន់តែស៊ីជម្រៅ រួមទាំងបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតដែលប្រទេសទាំងពីរមានសក្កានុភាពដូចជា គមនាគមន៍ដឹកជញ្ជូន រុករករ៉ែ ប្រេងនិងឧស្ម័ន។ ជាពិសេស បង្កលក្ខណៈជួបប្រាស្រ័យប្រជាជននិងកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូត លោក  Leonardo Rosario Manuel Pene បានសន្យា នឹងធ្វើឲ្យកាន់ តែស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរក្នុងអាណត្តិការទូតរបស់ខ្លួន ដោយខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញការចូលរួមពីវិនិយោគិនទាំងវៀតណាមនិងម៉ូសំប៊ិចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ