ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ទទួល​ជួបឯកអគ្គរដ្ឋទូតកាណាដាលោកស្រី Deborah Paul

(VOVWORLD) -លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ភាគីទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលលើវិស័យរក្សាសន្តិភាព។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ទទួល​ជួបឯកអគ្គរដ្ឋទូតកាណាដាលោកស្រី Deborah Paul - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបឯកអគ្គរដ្ឋទូតកាណាដាលោកស្រី Deborah Paul (រូបថត៖ VOV)

នាថ្ងៃទី ៤ ខែមេសា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួប ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោកស្រី Deborah Paul ដែលអញ្ជើញមកសម្ដែងការគួរសម។

នៅក្នុងជំនួបនេះ លោក Pham Binh Minh បានអះអាងថា សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីគប្បីអភិវឌ្ឍន៍ថែមទៀត  លោកមានគោលបំណងថា កាណាដាបន្តពង្រឹង និងពង្រីកការវិនិយោគចូលមកវៀតណាម។ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ភាគីទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលលើវិស័យរក្សាសន្តិភាព។ វៀតណាមអបអរសារទរចំពោះគោលនយោបាយរបស់កាណាដាស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់ អាស៊ីប៉ាស៊ីហ្វិក ដែលក្មុងនោះមានអាស៊ាន។ ភាគីទាំងពីរបានរួមសហការយ៉ាងល្អនៅបណ្ដាវេទិកា និងយន្តការពហុភាគីសំខាន់ៗដូចជា៖ អង្គការសហប្រជាជាតិ APEC កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន កិច្ចសហប្រតិបត្តិការ CPTPP ជាដើម។

ជាកិច្ចឆ្លើយតប ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោកស្រី Deborah Paul បានសម្តែងនូវកិត្តិយស ដែលបានតែងតាំងធ្វើជា ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម។ លោកស្រីបានអះអាងថាកាណាដាមានគោលបំណងចង់បង្កើនថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់
វិស័យ ទាំងទ្វេភាគី ពហុភាគីក្នុងតំបន់ និងអន្តរជាតិ ជាពិសេសក្នុងបរិបទដែលវៀតណាមនឹងទទួលតំណែងជាប្រធានអាស៊ាននាឆ្នាំ ២០២០ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ