ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញទទួលជួបជាមួយគណៈប្រតិភូភូមិកុមារអន្តរជាតិ SOS

(VOVWORLD) -  នាថ្ងៃទី ១២ ខែកុម្ភៈ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ ភូមិកុមារអន្តរជាតិ SOS ដឹកនាំដោយលោក Gunther Platter អភិបាលរដ្ឋ Tyrol (នៃប្រ ទេសអូទ្រីស) និងប្រធានកិត្តិយសនៃភូមិកុមារ អន្ដរជាតិ SOS លោក  Helmut Kutin ផងដែរ។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញទទួលជួបជាមួយគណៈប្រតិភូភូមិកុមារអន្តរជាតិ SOS - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញទទួលជួបជាមួយគណៈប្រតិភូភូមិកុមារអន្តរជាតិ SOS  

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយភូមិកុមារ SOS ដោយគាំទ្រដល់ការថែទាំនិងការចិញ្ចឹមបីបាច់តាមរូបសណ្ឋានគ្រួសារ របស់ភូមិកុមារ SOS។ ទន្ទឹមជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រីក៏មានបំណង ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូនឹងមានសកម្មភាពជួយឧបត្ថម្ភកុមារវៀត ណាមឲ្យបានច្រើនថែមទៀត នាប៉ុន្មានឆ្នាំមុខ។

ក្នុងអំឡុងពេលស្នាក់នៅវៀតណាម ក្រៅពីបានជូបធ្វើការជាមួយក្រសួងនិងទីភ្នាក់ ងារពាក់ព័ន្ធផ្សេងៗទៀត គណៈប្រតិភូភូមិកុមារអន្តរជាតិ SOS នឹងធ្វើទស្សនកិច្ច ស្ទាបស្ទង់លើរូបសណ្ឋានប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ភូមិកុមារ SOS មួយចំនួននៅវៀតណាម ដើម្បីអំពាវនាវជំនួយបន្ថែមពីបុគ្គល អង្គការអន្តរជាតិនា នា នាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ