ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ចូលរួមសិក្ខាសាលាពន្លឿនពាណិជ្ជកម្មនៅទីក្រុងប្រូសសែល

(VOVWORLD) -នាយប់ថ្ងៃទី១៨កញ្ញានៅទីក្រុងប្រូសសែល (បែលហ្សីក) ឧបនាយករដ្ឋមន្ត្រីវៀត ណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតី សិក្ខាសាលាពន្លឿន វិនិ យោគដោយមានវត្តមានតំណាងសហគ្រាស វៀតណាម បែលហ្ស៊ីកនិងអឺរ៉ុបជាង ១០០ នាក់។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Vuong Dinh Hue បានលើកទឹកចិត្ត ឲ្យសហគ្រាសបែលហ្ស៊ីកនិងអឺរ៉ុប ជម្រុញដំណើការចុះហត្ថលេខានិងអនុម័តលើ កិច្ចព្រមព្រៀង EVFTA ក៏ដូចជាត្រៀមរៀបចំនូវផែនការវិនិ យោគទៅលើវិស័យដែល ភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ 
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ចូលរួមសិក្ខាសាលាពន្លឿនពាណិជ្ជកម្មនៅទីក្រុងប្រូសសែល - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ចូលរួមសិក្ខាសាលាពន្លឿនពាណិជ្ជកម្ម នៅទីក្រុងប្រូសសែល

លោក Vuong Dinh Hue មានប្រសាសន៍ថា៖

        “ជាមួយនឹងកិច្ចព្រមព្រៀង EVFTA និងកិច្ចព្រមព្រៀង FTA ជំនាន់ថ្មីនឹងមាន សុពលភាពនាពេលឆាប់ៗនេះ រួមទាំងលទ្ធលផលវិជ្ជមាននៃដំណើការផ្លាស់ប្តូររូប សណ្ឋានកំណើននោះ គ្មានមូលហេតុអ្វីអាចរារាំងការជម្រុញទំនាក់ទំនងរវាងវៀត ណាមជាមួយបែលហ្ស៊ីកនិយាយដោយ ឡែកនិងសហភាពអឺរ៉ុបនិយាយរួមឆ្ពោះទៅ ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតលើគ្រប់វិស័យនៅឡើយដែរ”។

        ក្នុងរសៀលថ្ងៃដដែល លោក Vuong Dinh Hue បានអញ្ជើញទទួល ជួបជាមួយ តំណាងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមរបស់បែលហ្ស៊ីកមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ