ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញជួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង

(VOVWORLD) -នាព្រឹកថ្ងៃទី៩មិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh បានអញ្ជើញជួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េ ខាងត្បូង លោក Kang Kieng Hoa ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញជួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង - ảnh 1 ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញជួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kang Kieng Hoa

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាព បង្កើនថែមទៀត កិច្ច សហប្រតិបត្តិការ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ពង្រីកតួនាទីជាអ្នកសម្របសម្រួលនិង ពង្រឹងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

        ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន អះអាងថា ឈរលើស្មារតីនៃការស្វិតស្វាញនឹងគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុបែប ពហុភាគីនិងធ្វើសមា ហរណកម្មស៊ីជម្រៅ វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ បង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រក្សាសន្តិភាព សន្តិសុខ ស្ថិរភាព ក្នុងតំបន់និងលើពិភពលោក។

        ស្តីពីបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាព បន្តរឹតបន្តឹងកិច្ចសហប្រតិ បត្តិការនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើបណ្តាយន្តការពហុភាគី គាំទ្រការដោះស្រាយដោយសន្តិវិធីលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងគាំទ្រដោះ ស្រាយជម្លោះដោយសន្តិវិធីនៅសមុទ្រខាងកើតដោយសមស្របជាមួយច្បាប់អន្តរជាតិ។

        រដ្ឋមន្ត្រីការបរទេស លោក Kang Kieng Hoa បានអះអាងថា កូរ៉េខាងត្បូងអំពុង អនុវត្តន៍គោលនយោបាយងាក់ទៅទិសខាងត្បូងថ្មី ក្នុងនោះ ចាត់ទុកវៀតណាមជាដៃគូ សំខាន់រួមទាំងមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាមឲ្យកាន់តែស៊ីជម្រៅ ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ