ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung អញ្ជើញជួបពិភាក្សាជាមួយសហគ្រាសវៀតណាមនៅសហព័ន្ធរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី២១ខែឧសភា នៅមជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយ - ម៉ូស្គូ (នៃសហព័ន្ធរុស្សី) ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung អញ្ជើញទទួលជួបពិភាក្សាជាមួយតំណាងមកពីសហគ្រាសជាង១០០ ដែលជាសហគ្រាសមកពីវៀតណាម សហគ្រាសវៀតណាមនៅសហព័ន្ធរុស្ស៊ី និងសហគ្រាសរុស្ស៊ីមួយចំនួន ដើម្បីផ្តល់ព័ត៌ មានអំពីស្ថានភាពធ្វើអាជីវកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុកក៏ដូចជា ជួបប្រាស្រ័យនិងបង្កើតទំនាក់ទំនងរវាងភាគីទាំងពីរផងដែរ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung អញ្ជើញជួបពិភាក្សាជាមួយសហគ្រាសវៀតណាមនៅសហព័ន្ធរុស្ស៊ី - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញថ្លែងមតិក្នុងពិធី 

អញ្ជើញថ្លែអមតិនៅទីនេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម មានបំណង ចង់ឲ្យ សហគ្រាសវៀតណាមនៅរុស្ស៊ី បន្តការផ្លាស់ប្តូរនូវវិធីសាស្ត្រផលិតកម្មអាជីវកម្មក្នុងស្ថានភាពថ្មី ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ។

លោកឧបនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា ពីព័ត៌មានទទួលបានក្នុងជំនួបនេះសហគ្រាសទាំងអស់នឹងមានការកែសម្រួលឲ្យបានសមស្របសម្រាប់ទិសដៅធ្វើអាជីវកម្ម ក៏ដូចជាវិនិយោគ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច - ពាណិជ្ជ កម្មរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ