ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ចូលរួម​មហា​សន្និបាតសមាគម​គណនេយ្យនិងសវនកម្ម វៀតណាម

(VOVWORLD) -ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអបអរសាទរ រាល់ការរួមវិភាគទានរបស់សមាគមចំពោះបុព្វហេតុគណនេយ្យនិងសវនកម្មរដ្ឋក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ។ 
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ចូលរួម​មហា​សន្និបាតសមាគម​គណនេយ្យនិងសវនកម្ម វៀតណាម - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue (រូបថត៖ VGP/Thành Chung)

នាព្រឹកថ្ងៃទី ២៦ ខែឧសភា នៅទីក្រុងហាណូយ សមាគមន៍គណនេយ្យនិងសវនកម្មវៀតណាមបានរៀបចំមហាសន្និបាតលើកទី ៦ អាណត្តិ (២០១៩- ២០២៤) រំលឹកខួបលើកទី ២៥ ទិវាបង្កើតសមាគមន៍ និង ទទួលគ្រឿង ឥស្សរិយសពលកម្មថ្នាក់លេខមួយ។

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអបអរសាទរ រាល់ការរួមវិភាគទានរបស់សមាគមចំពោះបុព្វហេតុគណនេយ្យនិងសវនកម្មរដ្ឋក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ។ ព្រមទាំងស្នើថា ក្នុងអាណត្តិថ្មីនោះ សមាគមគប្បីបំពេញល្អនូវភារកិច្ចពង្រឹង និងពង្រីកសមាជិត បន្តលើកកម្ពស់សមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់សមាគម ព្រមទាំងរួមសហការ និងចែករំលែកបទពិសោធន៍ជាមួយអង្គការការងារអន្តរជាតិ និងតំបន់ ដើម្បីកសាងសមាគមឲ្យក្លាយទៅជាអង្គការការងារដ៏ខ្លាំងក្លារបស់សហព័ន្ធគណនេយ្យអន្តរជាតិនិងសហព័ន្ធគណនេយ្យនៃបណ្ដាប្រទេសក្នុងតំបន់។ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

“តាមរយៈសកម្មភាពការងារ  អ្នកជំនាញខាងគណនេយ្យ និង សវនកម្មវៀតណាមចាំបាច់ត្រូវលើកកម្ពស់ភារកិច្ច រួមវិភាគទានទាំងកម្លាំងកាយចិត្ត ដើម្បីសុក្រឹតរបៀបរបបសេដ្ឋកិច្ច និងសុក្រឹតរាល់បទបញ្ញត្តិគតិយុត្តិ។ ហើយតាមនោះ រួមចំណេកកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម លើកកម្ពស់គុណភាពគ្រប់គ្រងជាតិ និងគ្រប់គ្រងសហគ្រាស ក៏ដូចជាប្រយុទ្ធប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាពផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ