ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រី​ការបរទេសម៉ាឡេស៊ី

ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រី​ការបរទេសម៉ាឡេស៊ី - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh (TTXVN)

(VOV)_ទាក់ទិនដល់ការធ្លាក់របស់យន្តហោះ MH370 របស់ក្រុមហ៊ុន​អាកាស
ចរណ៍ Malaysia Airline បាត់ខ្លួន នារសៀលថ្ងៃទី ​៨ មិនា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក  Pham Binh Minh បានមានជំនួប សន្ទនាបន្ទាន់តាមទូរស័ព្ទ​ជាមួយរដ្ឋមន្ត្រី​ការបរទេសម៉ាឡេស៊ី Dato Sri Anifah Hj
Aman ។ ឧបនាយករដ្ឋមន្ត្រី ​បានសម្ដែងនូវការរំលែកទុក្ខ ​និងការយកចិត្តទុកដាក់
ដ៏ជា្រលជ្រៅ​ចំពោះ​រដ្ឋាភិបាល ប្រជាជនម៉ាឡេស៊ី និងប្រទេសទាក់ទិននានា និង
គ្រួសារអ្នក​ធ្វើដំណើរលើយន្តហោះ។ ឧបនាយករដ្ឋមន្ត្រីបានអោយដឹងថា៖​ចាប់ពីពេលទទួលបានព័ត៍មាននាព្រឹកថ្ងៃទី៨ មិនា នាយករដ្ឋមន្ត្រី​វៀតណាម
លោក Nguyen Tan Dung បានយកចិត្តទុកដាក់ជាពិសេស និង​ស្នើគ្រប់​ក្រសួង ស្ថាប័នទាក់ទិនរបស់វៀតណាម ​រួមសហការយ៉ាង​ស្អិតរមួតជា​មួយម៉ាឡេស៊ី ដើម្បីស្វែងរកព័ត៍មាន អនុវត្តរាល់កងកម្លាំងនិង​មធ្យោបាយ​ វិធានការ ដើម្បីស្វែងរក ជួយសង្គ្រោះ។ ឧបនាយករដ្ឋមន្ត្រី​ Pham Binh Minh ក៏បានជូនដំណឹងថា៖ គ្រប់ស្ថាប័នជួយ​សង្គ្រោះ​វៀតណាម ​កំពុងខំប្រឹងប្រែង
អស់ពីកម្លាំង កាយចិត្តរបសើខ្លួន ដើម្បី​ស្វែងរក​យន្តហោះនេះដែរ។ រដ្ឋមន្ត្រី
 Amanបានថ្លែងអំណរ​គុណដ៏ស្មោះ​សរ​របស់រដ្ឋាភិបាល ប្រជាជនម៉ាឡេស៊ី
 អំពីការ ជួយសង្គ្រោះនេះរបស់​វៀតណាម៕

          

ប្រតិកម្មទៅវិញ

ផ្សេងៗ