ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ជួបសំណេះសំណាលជាមួយស្ថាប័នសារព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ជួបសំណេះសំណាលជាមួយស្ថាប័នសារព័ត៌មាន - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh

(VOVworld) - នាថ្ងៃទី២០ មករា ជំនួបសំណេះសំណាលក្នុងឱកាសបុណ្យ
ចូលឆ្នាំថ្មីរកានព្វស័ក២០១៧រវាងក្រសួងការបរទេសនិងស្ថាប័នសារព័ត៌មានវៀត
ណាមក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត
ណាមលោក Pham Binh Minh បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។នៅទីនេះ
លោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះលក្ខណៈជំនាញរបស់សារព័ត៌
មាន វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។សារព័ត៌មានមិនត្រឹមតែផ្សាយព័ត៌មាន
យ៉ាងលឿននិងគ្រប់គ្រាន់នូវសកម្មភាពកិច្ចការបរទេសរបស់បក្ស រដ្ឋប៉ុណ្ណោះទេ
 ថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាពទឹកដី មនុស្សវៀតណាមទៅកាន់ពិភព
លោក និងនាំមិត្តភក្តិអន្តរជាតិមកកាន់វៀតណាមផងដែរ។ទន្ទឹមនឹងនោះ​សារ
ព័ត៌មាន បានសហការយ៉ាងស្អិតរមួតជាមួយផ្នែកការទូតអនុវត្តន៍ល្អនូវការងារ
រក្សាបរិយាកាសសន្តិភាព ស្ថិរភាព តស៊ូក្នុងបុព្វហេតុការពារអធិបតេយ្យភាព
កោះ សមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ