ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេសបង្កើនការផ្សព្វផ្សាយរូបភាពវៀតណាម

(VOVWORLD) -នាថ្ងៃទី១២ កក្កដា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong មានជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងរបស់ វៀត ណាមនៅឯបរទេស អាណត្តិ ២០១៧-២០២០ មុនពេលចេញដំណើរបំពេញបេស កកម្ម ។
ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេសបង្កើនការផ្សព្វផ្សាយរូបភាពវៀតណាម  - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong  

            នាថ្ងៃទី១២ កក្កដា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានមានជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងរបស់វៀតណាមនៅឯបរទេស អាណត្តិ ២០១៧-២០២០ មុនពេលចេញដំណើរបំពេញបេសកកម្ម។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានថ្លែងថា៖ ក្នុងសភាពការណ៍តំបន់និងអន្តរជាតិមានបំរ៉ែបំរួលដ៏ស្មុគ្រស្មាញ បណ្ដាប្រធានស្ថាប័នតំណាងការទូតត្រូវយល់ដឹងច្បាស់ និងបំពេញល្អតួនាទីនិងភារកិច្ចរបស់ខ្លួន ក្តាប់ជាប់គោលការណ៍ គោលជំហររបស់បក្ស រដ្ឋ និងយល់ច្បាស់អំពីតំបន់បំពេញការងារ បង្កើនការងារស្រាវជ្រាវ ព្យាករណ៍ ពិគ្រោះយោបល់អោយថ្នាក់ដឹកនាំ ដើម្បីនាំចេញសេចក្ដីសម្រេចចិត្តត្រឹមត្រូវ។ អគ្គលេខាបក្សក៏បានស្នើអោយប្រធានស្ថាប័នក៏ត្រូវបំពេញល្អតួនាទីជាស្ពានតភ្ជាប់អាណិកជនជាមួយស្រុកកំណើត បង្កើនការងារផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ