ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំនៅអង្គការសហប្រជាជាតិបានក្លាយជាប្រធានមហាសន្និបាតអង្គការនេះជាផ្លូវការ

(VOVWORLD) - នាថ្ងៃទី ៤ ខែមិថុនា ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំនៅអ. ស.ប លោក Tijjani Muhammad បានជាប់ឆ្នោតជ្រើសតាំងធ្វើជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ជំនួសឲ្យលោកស្រី  Maria Fernanda ជនជាតិអេក្វាឌ័រ ដោយមានសំលេងគាំទ្រខ្ពស់។
ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំនៅអង្គការសហប្រជាជាតិបានក្លាយជាប្រធានមហាសន្និបាតអង្គការនេះជាផ្លូវការ - ảnh 1  ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំនៅ អ. ស.ប លោក Tijjani Muhammad បានជាប់ឆ្នោតធ្វើជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ 

លោក Muhammad Bande បានប្រកាសថាលោកនឹងផ្តល់អាទិភាពលើបញ្ហាសន្តិភាពនិងសន្តិសុខ កាត់បន្ថយភាពក្រីក្រការ អប់រំប្រកបដោយគុណភាពនិងមានសកម្មភាពក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុក្នុងអាណត្តិរបស់លោក។ នៅពេលប្រតិបត្ដិការជាផ្លូវការនៅក្នុងសម័យបើកមហាសន្និបាត អ.ស.ប លើកទី ៧៤ នាខែកញ្ញាខាងមុខនេះ លោកបានសន្យានឹងបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូ ដោយសំដៅធានាឱ្យមានសុខសន្តិភាព និងវិបុលភាពជាពិសេសសម្រាប់ប្រជាជនដែលស្ថិតនៅក្រុមប្រៀបអន់ខ្សោយ។ លោកបន្តទៀតថាមានកិច្ចប្រជុំជាន់ខ្ពស់មួយចំនួនដែលនឹងប្រព្រឹត្តទៅនាខែកញ្ញាខាងមុខនៅទីស្នាក់ការ អ.ស.ប ប្រចាំនៅទីក្រុងញូវយ៉ក ដើម្បីគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាពរបស់ អ.ស.ប ដូចជាវេទិកានយោបាយជាន់ខ្ពស់ កិច្ចប្រជុំកំពូលទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ